Connect with us

Sarpreet Singh កីឡាករដែលមានដើមកំណើតឥណ្ឌាដំបូងគេចូលរួមជាមួយ Bayern Munich

អាល្លឺម៉ង់៖ កីឡាករសញ្ជាតិ New Zealand ដែលមានដើមកំណើតឥណ្ឌា Sarpreet Singh បានចុះហត្ថលេខាផ្លូវការជាមួយ Bayern Munich ពីក្លិប Wellington Phoenix ដែលលេងក្នុងលីហ្គ Hyundai A-League ។

Singh គឺជាកីឡាករឆ្នើមប្រចាំក្រុមជម្រើសជាតិ New Zealand នៅក្នុងពានរង្វាន់បាល់ទាត់ពិភពលោកអាយុក្រោម ២០ឆ្នាំនៅរដូវក្តៅនេះ និងបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបធំៗទូទាំងទ្វីបអឺរ៉ុប ប៉ុន្តែកីឡាករវ័យ ២០ឆ្នាំរូបនេះសម្រេចចិត្តចូលរួមជាមួយក្រុមយក្សអាល្លឺម៉ង់ ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំ ហើយនឹងចូលរួមលេងក្រុម Bayern II ។

Sarpreet Singh បានទទួលការហ្វឹកហាត់នៅឯ Wellington Phoenix Academy ដោយមានការរីកចម្រើនខ្លាំង ទើបរូបគេបានបង្ហាញខ្លួនជាជម្រើសដំបូងក្នុងឈុតធំ ដែលបង្ហាញខ្លួន ២៨ប្រកួតក្នុងរដូវកាលមុន ហើយរកបាន ៥គ្រាប់ និង Assists ៨លើក៕

ប្រភពពី៖​​​ Trollkhmer

    Loading...

    ពេញនិយម