Connect with us

តោះមកទស្សនាផ្នែកខាងក្នុងនៃព្រលានយន្តហោះហង្សមាសយក្ស របស់ក្រុងប៉េកាំង (មានវីដេអូ)

ចិន៖ ទីក្រុងប៉េកាំង បានសាងសង់ព្រលានយន្តហោះខ្នាតយក្សថ្មីរបស់ខ្លួនរួចរាល់ជាស្ថាពរ បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេល ៤ឆ្នាំ ដោយគ្រោងបើកឱ្យដំណើរការជាផ្លូវការ នៅ៣ខែខាងមុខ។

ព្រលានយន្តហោះ Beijing Daxing International Airport ឬគេស្គាល់ថា ព្រលានយន្តហោះហង្សមាស ត្រូវបានសាងសង់លើផ្ទៃដីសរុប ១,០៣ លានម៉ែត្រក្រឡា ស្មើនឹងទីលានបាល់ទាត់ចំនួន ១៤៤ បូកបញ្ចូលគ្នា ដែលធ្វើឱ្យវាជាព្រលានយន្តហោះធំបំផុតនៅលើពិភពលោក។ បើតាមមន្ត្រីក្រុងប៉េកាំង បានឱ្យដឹងថា ព្រលានយន្តហោះតម្លៃជាង ១១ពាន់លានដុល្លារអាមេរិកនេះ នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។

ព្រលានយន្តហោះដដែល នឹងប្រតិបត្តិការពេញសមត្ថភាព នៅក្នុងឆ្នាំ២០២៥ ដោយបើកឱ្យមានផ្លូវហោះហើរចំនួន ៤ ដែលគ្រោងទទួលអ្នកដំណើរសរុបជាង ៧២លាននាក់ក្នុងមួយឆ្នាំ។ ហើយនៅត្រឹមឆ្នាំ២០៤០ គេគ្រោងពង្រីកឱ្យមានផ្លូវហោះហើររហូតដល់ ៨ ក្នុងនោះ ១ ទុកសម្រាប់យោធា៕

 

សូមទស្សនាវីដេអូ

ប្រភព៖ CGTN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម