ក្រៅពីការងារសិល្បៈ គង់ វង្សយ៉ាទី ឈ្លាតពេលសួរសុខទុក្ខបងប្អូនស៊ិនទ្រី
ភ្នំពេញ៖ ពិធីការនីដ៏ស្រស់ឆើតឆាយ ប្រចាំស្ថានីយទូរទស្សន៍ CTN ក្នុងកម្មវិធី “រាត្រីកម្សាន្ត” ទោះជាគាត់មិនសូវចេញមុខនៅក្នុងកម្មវិធីផ្សេងៗក៏ដោយ ក៏កញ្ញា គង់ វង្សយ៉ាទី នៅតែទទួលបានជោគជ័យជាមួយការងារសិល្បៈ និងការងាររកស៊ី ជាម្ចាស់ហាងការហ្វេផងដែរ។
ពិធីការិនីដែលធ្វើឱ្យទស្សនិកជនលង់ស្នេហ៍ និង សម្រស់ដ៏ស្រស់ស្អាតរបស់គាត់ បានធ្វើរឿងមួយទៀតហើយដែលអ្នកផ្សេងភាគច្រើនធ្វើមិនបាន គឺកញ្ញា គង់ វង្សយ៉ាទី បានចំណាយពេលវេលា និង ថវិកាបន្តិចបន្តួច ទិញជាសំភារៈដូចជា៖ មុង ភួយ ខ្នើយ ព្រមទាំងថវិការខ្លះៗជូនដល់បងប្អូនខាងស៊ិនទ្រី ដែលគាត់កំពុងតែមានការលំបាកហើយខ្វះខាតថែមទៀត។
កញ្ញា គង់ វង្សយ៉ាទី ជាពិធីការនីប្រចាំស្ថានីទូរទស្សន៍ CTN និង MYTV ក៏មានពាក្យមួយចំនួនបានបញ្ជាក់ប្រាប់ថា “ការងារអ្វីក៏មានតំលៃអោយតែជាការងារសុចរិតនេះជាទឹកចិត្តដែលខ្ញុំមានសម្រាប់ពួកគាត់ ដោយការចែករំលែក និង ជាញើសឈាមខ្ញុំចែករំលែកជូនពួកគាត់ គ្មានអ្វីសប្បាយចិត្តជាងធ្វើទានទេ” ។ ការចែករំលែកនៅទឹកចិត្តរបស់កញ្ញា គង់ វង្សយ៉ាទី ពិតជាធ្វើឱ្យទស្សនិកជនសរសើរមិនដាច់ពីមាត់ពីទឹកចិត្តសប្បុរសរបស់គាត់មែន៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍