Connect with us

ទំនប់ទឹកស្រះដូនរីក កន្លែងធម្មជាតិដ៏ស្រស់ស្អាត ប៉ុន្តែមិនសូវមានអ្នកស្គាល់

សៀមរាប៖ ទំនប់ទឹកស្រះដូនរីក ដែលមានទីតាំងស្ថិតនៅ ភូមិស្រះកែវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជិះប្រហែល៤០នាទីពីក្រុង តាមផ្លូវទេសភាពស្រស់ស្អាតសម្បូរទៅដោយដើមស្លា ដើមដូង ដើមត្នោតហែរហមយ៉ាងត្រជាក់ល្ហឹម មកដល់ស្រះដូនរីក មានបឹងដែលជាប្រភពទឹកមកពីភ្នំគូលែនប្រវែងជាង១០០ម៉ែត្រដែលបានក្លាយជាគោលដៅទាក់ទាញជាងគេនៅទីនោះ មិនត្រឹមតែប៉ុណ្ណោះក៏មានខ្ចុះសម្រាប់ភ្ញៀវទេសចរអង្គុយលេង និង បរិភោគអាហារផងដែរ។

ក្រោយស្រស់ស្រូបអាហារ និង សម្រាករួច លោកអ្នកអាចទស្សនាវត្តស្រះដូនរីក ជិះទូក ជិះកង់ រទេះគោ ទស្សនាប្រាសាទបន្ទាយស្រី និង ប្រាសាទនាៗជាច្រើនទៀតដែលស្ថិតនៅក្នុងខេត្តសៀមរាបផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម