Frank Lampard យល់ព្រមចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ ដើម្បីដឹកនាំ Chelsea
អង់គ្លេស៖ បន្ទាប់ពីត្រូវបានក្លិប Derby ផ្តល់ឲ្យសម្រាកប៉ុន្មានថ្ងៃដំបូងនៃការហ្វឹកហាត់ មុនរដូវកាល Frank Lampard ត្រូវបានកំណត់ថា នឹងត្រូវបានប្រកាសជាអ្នកគ្រប់គ្រងក្រុមតោខៀវ Chelsea ក្នុងរយៈពេល ៤៨ម៉ោង។
យោងតាមរបាយការណ៍ជាច្រើនដែលចេញពីអង់គ្លេសបានឲ្យដឹងថា Frank Lampard និង Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំដែលនឹងត្រូវចំណាយប្រាក់ ៤លានផោនក្នុងមួយរដូវកាល រួមជាមួយនឹងប្រាក់រង្វាន់ការងារ និងការប្រកួតជម្រុះនៅ Champions League ដែលអាចមើលឃើញថា តួលេខកើនដល់ ៥លានផោន។
Chelsea ក៏នឹងចំណាយលុយ ៤លានផោនដើម្បីទិញយកកុងត្រា ២ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ Lampard ជាមួយក្លិប Derby ផងដែរ។ ក្នុងការចូលរួមជាមួយក្រុមតោខៀវ អតីតខ្សែបម្រើរូបនេះក៏បាននាំយកជំនួយការនៅ Derby លោក Jody Morris និងលោក Chris Jones៕
ប្រភព trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍