Connect with us

Arsenal ដាក់សំណើដេញថ្លៃ ៤០លានផោនសម្រាប់ខ្សែប្រយុទ្ធរបស់ក្លិប Crystal Palace

Arsenal ដាក់សំណើដេញថ្លៃ ៤០លានផោនសម្រាប់ខ្សែប្រយុទ្ធរបស់ក្លិប Crystal Palace

អង់គ្លេស៖ Arsenal បានដាក់សំណើដេញថ្លៃ ៤០លានផោនសម្រាប់ខ្សែប្រយុទ្ធ Wilfried Zaha របស់ក្រុម Crystal Palace ។

កីឡាករវ័យ ២៦ឆ្នាំរូបនេះចង់ចាកចេញពីក្លិបនៅរដូវក្តៅនេះ ហើយចង់បានការផ្លាស់ប្តូរទៅកាន់ក្រុមកាំភ្លើងធំ ប៉ុន្តែក្រុមឥន្ទ្រីបានកំណត់តម្លៃខ្លួនរបស់កីឡាករអន្តរជាតិកូឌីវ័រដល់ទៅ៨០លានផោន។ ក្រុមកាំភ្លើងធំនឹងត្រូវសង្ឃឹមថា ការសម្របសម្រួលអាចនឹងត្រូវបានឈានដល់តម្លៃទាប និងពិចារណាលក់ចេញកីឡាករខ្លះដើម្បីយកលុយចូលកញ្ចប់ថវិកាផ្ទេរ ព្រោះថវិកាផ្ទេរនៅរដូវក្តៅមានស្ដួចស្ដើងណាស់ ដោយការខកខានរបស់ពួកគេក្នុងការលេង Champions League នៅរដូវកាលក្រោយ។

ចាប់តាំងពី Zaha បានជួយឲ្យ Palace ឡើងមកលេងនៅក្របខ័ណ្ឌ Premier League កាលបីឆ្នាំ ២០១២-១៣ ហើយពូកគេបានរក្សាចំណាត់ថ្នាក់ក្លិបត្រឹមពាក់កណ្តាលតារាងក្នុងលីហ្គរហូតមកដល់ពេលនេះ៕

ប្រភព​​ Trollkhmer

    Loading...

    ពេញនិយម