ខ្សែបម្រើ Keisuke Honda ចុះកុងត្រាជាមួយក្លិបអូស្ត្រាលី Melbourne Victory
ខ្សែបម្រើ Keisuke Honda បាននិយាយកាលពីថ្ងៃពុធថា រូបគេមានភាពរីករាយ ជាមួយនឹងឱកាសទៅលេងអោយក្លិបថ្មី នៅអូស្ត្រាលី Melbourne Victory ក្រោយពីបានក្លាយជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា។
ជាការពិតមិនដល់១សប្តាហ៍ផង ដែលកីឡាករជនជាតិជប៉ុនបានប្រកាសពីកុងត្រាជាមួយក្លិប ជើងឯកលីគកំពូលអូស្ត្រាលី, រូបគេបានបង្ហាញភាពភ្ញាក់ផ្អើល ដ្បិតបានក្លាយជា គ្រូបង្វឹក និង អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងទៅ។
Honda បានចុះកុងត្រា១ឆ្នាំជាមួយក្លិប Melbourne Victory ហើយត្រូវរាយការណ៍ថា កុងត្រានេះមានតម្លៃដល់ទៅ ២.០៩លានដុល្លារឯណោះ។
កីឡាករវ័យ៣២ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ ក្នុងពេលបង្ហាញខ្លួនជាមួយក្លិបថ្មីថា រូបគេពិតជាចង់មានភាពជោគជ័យជាមួយក្លិបថ្មី ហើយគេមានមហិច្ឆិតា ថា នឹងធ្វើវាអោយបានសម្រេច៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍