Rashford យល់ព្រមជាមួយ Manchester United ក្នុងការបន្តកុងត្រារយៈពេល ៤ឆ្នាំ
Rashford យល់ព្រមជាមួយ Manchester United ក្នុងការបន្តកុងត្រារយៈពេល ៤ឆ្នាំ
អង់គ្លេស៖ ខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Marcus Rashford បានយល់ព្រមជាមួយ Manchester United ក្នុងការបន្តកុងត្រារយៈពេល ៤ឆ្នាំ ខណៈកុងត្រាចាស់នឹងផុតនៅឆ្នាំ២០២០។
ក្រុមបិសាចក្រហម និងកីឡាករបានចុះហត្ថលេខាលើកិច្ចសន្យាថ្លៃឈ្នួល ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ ដើម្បីចងជើងកីឡករវ័យក្មេងរូបនេះឲ្យនៅ Old Trafford រហូតដល់ខែមិថុនាឆ្នាំ២០២៣ ជាមួយនឹងជម្រើសអាចពង្រីកកុងត្រារយៈពេលមួយឆ្នាំទៀត។
ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុម ManUtd តាំងពីអាយុ ៧ឆ្នាំ ហើយបានក្លាយជាកីឡាករអាជីព និងបង្ហាញខ្លួនជាមួយឈុតធំជាលើកដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានវ័យ ១៨ឆ្នាំ។
ក្នុងការបន្តកុងត្រានេះ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្លិបបាននិយាយថា Rashford គឺជាកីឡាករអង់គ្លេសម្នាក់ដែលមានទេពកោសល្យបំផុតក្នុងជំនាន់របស់គេ៕
ប្រភព Trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍