Connect with us

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន យល់ព្រមដឹកនាំក្រុមជម្រើសជាតិថៃជាផ្លូវការ

បើអ៊ីចឹងមែននោះទាំងគ្រូបង្វឹកក្រុមជម្រើសជាតិថៃ និង ជម្រើសជាតិកម្ពុជាសុទ្ធតែជនជាតិជប៉ុនដូចគ្នាហើយ

ថៃ៖ អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិជប៉ុន លោក Akira Nishino បានយល់ព្រមជាផ្លូវការក្នុងការមកធ្វើជាគ្រូបង្គោលក្រុមជម្រើសជាតិឈុតធំ និងឈុត U23 របស់ថៃ។

សហព័ន្ធបាល់ទាត់ថៃ បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីសញ្ជាតិជប៉ុន លោក Akira Nishino ដែលជាអតីតគ្រូបង្វឹកដឹកនាំក្រុមជប៉ុនលេង World Cup ២០១៨ កន្លងទៅ ដើម្បីឆ្លងកាត់ការប្រកួតធំៗ ដូចជាការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន និង AFC U23 Championship ២០២០ ដែលធ្វើឡើងនៅប្រទេសថៃ ជាពិសេសគឺនៅក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ តំបន់អាស៊ីនាពេលខាងមុខ។

លោក Akira Nishino មានបទពិសោធន៍ជាច្រើនក្នុងការដឹកនាំសម្រាប់ការប្រកួតធំៗ ក្នុងនោះមានក្រុមជម្រើសជាតិជប៉ុន U20 និង U23 ក៏ដូចជាបទពិសោធន៏ជាមួយក្លិបនៅក្នុងក្របខ័ណ្ឌ J League, Kashiwarey Seoul, Gamba Osaka, Whistler Kobe, Nagoya Ka Ruppus និងចុងក្រោយត្រលប់ទៅដឹកនាំក្រុមជប៉ុននៅ World Cup ២០១៨ នៅប្រទេសរុស្ស៊ីកន្លងទៅ៕

ប្រភព Trollkhmer

    Loading...

    ពេញនិយម