Connect with us

ជក់ចិត្តជាមួយរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ CTN រឿង “ដាវទេពឆ្លងភព”

ជក់ចិត្តជាមួយរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ CTN រឿង “ដាវទេពឆ្លងភព”

ភ្នំពេញោ៖ រឿងភាគថ្មីរបស់ស្ថានីទូរទស្សន៍ CTN “ដាវទេពឆ្លងភព” គឺជាខ្សែភាពយន្តមួយដែលទស្សនាហើយធានាថា ចង់ទស្សនាម្តងទៀត។ រឿង “ដាវទេពឆ្លងភព” ជាប្រភេទរឿងបុរាណនាសម័យអយុធ្យា ដើម្បីដណ្តើមអំណាចគ្នាក៏ក្លាយជាជនក្បត់ជាតិ ធ្វើឱ្យបុរសម្នាក់ដែលជាមេទ័ពចាកឆ្ងាយពីសម័យកាលឆ្លងភពមកសម័យទំនើបនាទសវត្សរ៍ទី២១។

កាលឆ្លងមកដល់សម័យកាលទំនើប បុរសដែលជាមេទ័ព មានការងើយឆ្ងល់ថានេះជាកន្លែងណា សូម្បីតែឡានក៏មេទ័ពម្នាក់នេះច្រឡំថាជាសត្វចម្លែកដែរ ចុះទម្រាំសម័យនេះមនុស្សតុបតែងខ្លួនបែកចម្លែក មេទ័ពរូននោះគិតយ៉ាងណា។ សាច់រឿងលាយឡំជាមួយភាពអស់សំណើច ឈុតវៃប្រហារ កាប់មិនមុតដុតមិនឆេះ ចង់ដឹងនៃសាច់រឿងនេះនឹងទៅយ៉ាងណា កុំភ្លេចទស្សនាទាំងអស់គ្នា។

ខ្សែភាពយន្តភាគថៃរឿង “ដាវទេពឆ្លងភព” ធ្វើការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ចន្ទ ដល់ សុក្រ វេលាម៉ោង ១២ថ្ងៃត្រង់៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម