វ៉ោវ! ពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ 2019 បានទៅលើ Huawei P30 Pro ផ្ទួនៗគ្នា!
ភ្នំពេញ៖ នៅក្នុងកម្មវិធីសន្និសីទកំពូលទូរសព្ទពិភពលោក នៅទីក្រុងសៀងហៃ (MWC) Huawei P30 Pro បានគ្រង់តំណែងជាម្ចាស់ពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ២០១៩នៃពានរង្វាន់ទូរសព្ទល្អជាងគេនៅអាស៊ី។
ក្រៅពីពានរង្វាន់នេះ Huawei P30 Pro ក៏បានឈ្នះពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ២០១៩ មួយទៀតពី European Hardware Association ផងដែរ ដែលកាលពីឆ្នាំមុន ពានរង្វាន់នេះ ក៏បានទៅលើក្រុមហ៊ុន Huawei ដែរ លើម៉ូដែល Huawei P20 Pro។
P30 សេរ៊ី ទទួលបានពានរង្វាន់ទាំងពីរនេះ បន្ទាប់ពីទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីអតិថិជននៅជុំវិញពិភពលោក និងស្ថាប័នផ្សព្វផ្សាយជាច្រើន លើកាមេរ៉ាបីគ្រាប់ SupersSensing Leica សមត្ថភាពហ្សូមបានដល់ឋានព្រះចន្ទ ថាមពលថ្មប្រើបានយូរ និងការរចនាដ៏ប្រណីតជាមួយជម្រើសពណ៌ដ៏គួរឱ្យទាក់ទាញដូចជា Breathing Crystal និង Amber Sunrise ដែលជាពណ៌ថ្មីដំបូងគេបង្អស់ ក្នុងទីផ្សារស្មាតហ្វូន។ មិនតែប៉ុណ្ណោះ P30 សេរ៊ី ក៏បានបំបែកកំណត់ត្រាការលក់បាន ១០លានគ្រឿង ត្រឹមតែ ៨៥ ថ្ងៃដំបូងបន្ទាប់ពីការសម្ពោធជាផ្លូវការ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍