Cafu ថា Messi ល្អជាង Ronaldo ឆ្ងាយណាស់
តែឆ្នាំនេះ Messi នៅតែមិនអាចជួយឱ្យអាហ្សង់ទីន លើកពាន Copa បានដដែល
ប្រេស៊ីល៖ វីរបុរសរបស់ក្រុមជម្រើសជាតិប្រេស៊ីល Cafu បានប្រាប់សារព័ត៌មានកីឡាមួយថា Lionel Messi ល្អជាង Cristiano Ronaldo ហើយកីឡាករអាហ្សង់ទីនរូបនេះ ជាកីឡាករឆ្នើមបំផុត ដែលគាត់ធ្លាប់ស្គាល់។
“បច្ចុប្បន្ន វាជារឿងពិបាកបំផុតក្នុងការការពារចង្វាក់លេងរបស់ Messi ។ សម្រាប់ខ្ញុំ Messi គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ក្នុងពេលនេះ។ អ្នកមួយចំនួន ថា Cristiano Ronaldo ។ ខ្ញុំថា តាមបចេ្ចកទេសលេង Messi ល្អជាង Ronaldo” ។ នេះជាសម្ដីរបស់ Cafu ។
ការលើកឡើងរបស់ Cafu មុនពេលដែលក្រុមជម្រើសជាតិប្រេស៊ីល បានយកឈ្នះលើក្រុមអាហ្សង់ទីន ដោយលទ្ធផល ២-០ នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Copa America នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ។ Messi នៅតែមិនអាចជួយឱ្យអាហ្សង់ទីន លើកពានរង្វាន់ណាមួយឡើយ ខណៈកាលពីឆ្នាំ២០១៦ Messi មិនអាចជួយអាហ្សង់ទីន លើកពាន Copa America បានទេ បន្ទាប់ពីចាញ់ ស៊ីលី នៅវគ្គផ្តាច់ព្រ័ត្រ ដោយការទាត់បាល់១១ម៉ែត្រ៕
ប្រភព៖ BeinSports
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍