អាជីវករខ្មែរ កំពុងកាក់កបខ្លាំងពីការលក់កណ្ដូប ឱ្យថៃ
បងប្អូនដឹងថា ថៃទិញច្រើនបែបនេះ យកទៅធ្វើអ្វីខ្លះទេ?
ព្រះវិហារ៖ នៅក្នុងរដូវវស្សានេះ បន្ទាប់ពីផុតរដូវលក់ផ្សិតប៉ក់ព្រៃ អាជីវករលក់ដូរ នៅលើផ្សារច្រកទ្វារអានសេះ ព្រំដែនកម្ពុជា-ថៃ នៃខេត្តព្រះវិហារ កំពុងកាក់កបនឹងការលក់ សត្វកណ្ដូបឱ្យប្រជាជនថៃ និងឈ្មួញថៃ នេះបើយោងតាមការចុះផ្សាយរបស់ការិយាល័យ AKP ខេត្តព្រះវិហារ។
ប្រភពព័ត៌មានឱ្យដឹងថា ក្នុងមួយថ្ងៃ អាជីវករខ្មែរ លក់សត្វកណ្ដូបឱ្យថៃ ចន្លោះពី ៥០០គីឡូក្រាម ទៅ ១តោន ដែលផ្ដល់ប្រាក់ចំណេញ ឱ្យពួកគាត់បានច្រើនគួរសម សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
អ្នកស្រី ថន ស្រីមុំ បានលើកឡើងថា ក្នុងមួយថ្ងៃ អាជីវករម្នាក់ៗ ដែលកំពុងលក់ដូរនៅលើច្រកទ្វារអានសេះទឹកដីកម្ពុជា អាចលក់សត្វកណ្តូបនេះទៅឱ្យថៃ ក្នុងម្នាក់ចន្លោះពី២០ ទៅ ២៥គីឡូក្រាម ក្នុងតម្លៃចាប់ពី ១២០បាត ទៅ១៧០បាត ក្នុង១គីឡូក្រាម គិតថ្លៃទិញ។ សត្វកណ្តូបពីឈ្មួញក្នុងស្រុកមកលក់បន្ត អាចឱ្យរូបគាត់ចំណេញប្រាក់ ចន្លោះពី ៦ម៉ឺនរៀល ទៅ ៨ម៉ឺនរៀលក្នុងមួយថ្ងៃ។ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ តម្លៃកណ្ដូបលក់បាន ១គីឡូក្រាម ១៥០បាត (១៩៨០០ រៀល)៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍