Connect with us

ចុះពីលើឡានភ្លាម ឱក សុគន្ធកញ្ញា ត្រូវបានហ្វេនគាំទ្រចោមរោមជាច្រើននាក់

គ្រាន់តែមកប្រទេសកម្ពុជាភ្លាម ឱក សុគន្ធកញ្ញា ធ្វើឱ្យកក្រើកដល់ហ្វេន

ភ្នំពេញ៖ ក្រោយពីរៀបការរួច កំពូលតារាចម្រៀងដ៏ល្បី អ្នកនាង ឱក សុគន្ធកញ្ញា បានទៅក្រេបទៅឃ្មុំនៅឯបណ្តាលប្រទេសមួយចំនួននៅអឺរុប។ បន្ទាប់ពីត្រលប់មកពីក្រេបទឹកឃ្មុំវិញ អ្នកនាង ឱក សុគន្ធកញ្ញា បានមកដល់ប្រទេសកម្ពុជា ក៏បានចូលកម្មវិធីចាប់ឆ្នោតផ្សងសំណាងពីក្រុមហ៊ុន Tiger (ថៃហ្គឺ) នៅស្ថានីយទូរទស្សន៍ MYTV កាលពីថ្ងៃអាទិត្យ ទី៣០ សប្តាហ៍មុននេះ សង្កេតឃើញថាមានហ្វេនអ្នកគាំទ្រអ្នកនាង ឱក សុគន្ធកញ្ញា ជាច្រើនបានរោមព័ទ្ធប្រមាញ់ថតរូប ប្រៀបដូចជាស្រមោចឃើញស្ករ។

ទស្សនិកជនបានដឹងហើយតារាចម្រៀង ឱក សុគន្ធកញ្ញា ជាតារាចម្រៀងមួយដួងដែលអាចរកចំណូលបានច្រើនជាងក្នុងចំណោមតារាចម្រៀងស្រីរបស់កម្ពុជា ហើយទទួលបានជោគជ័យជាច្រើនក្នុងវិស័យការងារជាអ្នកតំណាងផលិតផលក្រៅស្រុកថែមទៀត។ ក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងរបស់ក្រុមហ៊ុន Tiger នៅស្ថានីយទូរទស្សន៍ MYTV មានអ្នកចូលទស្សនាជាច្រើន ដែលរង់ចាំថតរូបជាមួយអ្នកនាង ឱក សុគន្ធកញ្ញា ពេញស្ទូឌីយោ MYTV ៕

   

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម