អប្សរាមុខ៣ ច្នៃលើរូបតុក្កតាតែមួយ
អប្សរាមុខ៣ ច្នៃលើរូបតុក្កតាតែមួយ
ភ្នំពេញ៖ ក្នុងនាមជានិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យភូមិនុ្ទវិចិត្រសិល្បៈឯកទេសគំនូរសាគមនាគមន៍ សៀង ឆាយលី ដែលមានសមត្ថភាពពោរពេញទៅដោយទេសពកោសល្យពេញខ្លួនបានច្នៃអប្សរា ល្ខោនហ្លួងស៊ីសុវត្ថិ និងក្រុងរាពណ៌លើតុក្កតាតែមួយ។
មូលហេតុដែលជំរុញឱ្យនិស្សិតមួយរូបនេះច្នៃរូបភាពនេះឡើងដោយសារចង់ផ្សព្វផ្សាយទំរង់សិល្បៈល្បីៗតាមសម័យកាលបញ្ចូលគ្នាតែមួយក៏ដូចជាចង់ផ្សព្វផ្សាយសិល្បៈខ្មែរផងដែរ។ ឆាយលីបានផ្តល់បទសម្ភាសដល់ mytvplus ថា មុខទាំងបី និង ម្កុដដែលបានច្នៃឡើងនេះគឺធ្វើឡើងពីដីឥដ្ឋ និង កាវទៀន ចំណែកឯពណ៌វិញគឺប្រើពណ៌ទឹក ពណ៌ឈើ និង ម្សៅផាត់។
រីឯគ្រឿងអលង្ការដែលបំពាក់នៅលើរូបក៏និស្សិតមួយរូបនេះដកស្រង់ចេញពីអប្សរាដែលមានបង្ហាញនៅលើប្រាង្គប្រាសាទផងដែរ អ្វីដែលពិសេសជាងនេះទៅទៀតស្នាដៃមួយនេះគឺធ្វើឡើងដោយដៃផ្ទាល់ មិនថាសម្លៀកបំពាក់ គ្រឿងអលង្ការ ស្បែកជើង និង មុខនោះទេ។
គួរបញ្ជាក់ថា ចំនុចខ្លះគឺមានភាពលំបាក និង មិនអាចលម្អិតដោយសារតែទំហំតូចពេកទើបមិនអាចលេចចេញជារូបរាងដែលឆៃលីចង់បានទាំងស្រុងនោះទេ ម៉្យាងទៀតការច្នៃប្រឌិតបូករួមនឹងបានសិក្សាស្រាវជ្រាវដកស្រង់ចេញពីសៀវភៅបារាំងមួយទើបអាចឱ្យនិស្សិតឆ្នាំទី៣មួយរូបនេះបង្កើតសមិទ្ធផលនេះបាន៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍