Spurs បំបែកកំណត់ត្រាក្លិបនាំយកខ្សែបម្រើអន្តរជាតិបារាំងម្នាក់ពី Lyon
Spurs បំបែកកំណត់ត្រាក្លិបនាំយកខ្សែបម្រើអន្តរជាតិបារាំងម្នាក់ពី Lyon
អង់គ្លេស៖ ក្រុម Tottenham Hotspurs បានចុះហត្ថលេខាខ្សែបម្រើអន្តរជាតិបារាំង Tanguy Ndombele ពីក្លិប Lyon ក្នុងក្របខ័ណ្ឌ Ligue 1 ដែលមានតម្លៃខ្លួន ៦០លានអឺរ៉ូ។
កីឡាករវ័យ ២២ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយរហូតដល់ឆ្នាំ២០២៥ ហើយតម្លៃនេះ អាចកើនដល់ ៧០លានអឺរ៉ូជាមួយនឹងទឹកប្រាក់បន្ថែម។ កំណត់ត្រាផ្ទេរមុនរបស់ក្រុមមាន់ខ្នាយមាសគឺ ៤២លានផោនដែលត្រូវបានចំណាយលើខ្សែការពារ Davinson Sanchez ពីក្រុម Ajax កាលពីខែសីហា ឆ្នាំ២០១៧ ។
Ndombele ដែលចូលរួមជាមួយ Lyon កាលពីឆ្នាំ២០១៧ និងជួយពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងក្របខ័ណ្ឌកំពូលរបស់បារាំងកាលពីរដូវកាលមុន គឺជាកីឡាករចំណូលថ្មីទី២ របស់ Spurs នៅរដូវក្តៅនេះ ក្រោយពីការមកដល់របស់ Jack Clarke ពីក្លិប Leeds United ៕
ប្រភព៖ Trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍