Connect with us

អបអរសាទរ! Channel ផ្លូវការរបស់ MasterChef Khmer ទទួលបាន Silver Creator Award ពី YouTube

អរគុណប្រិយមិត្តទាំងអស់ដែលគាំទ្រ MasterChef Khmer!

ភ្នំពេញ៖ MasterChef Khmer គឺជាកម្មវិធីប្រកួតធ្វើម្ហូបដែលបានទិញសិទ្ធផលិតដោយ CBS ហើយបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ដែលជាទូរទស្សន៍មានកម្មវិធីដ៏សម្បូរបែប។ ទើបតែបង្កើតឡើងត្រឹមតែមួយរដូវកាល កម្មវិធី MasterChef Khmer ទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកទស្សនាដោយមានចំនួនអ្នកទស្សនាកម្មវិធីមួយនេះជាច្រើនលាននាក់។

ក្រៅពីការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ កម្មវិធី MasterChef Khmer ក៏មានការចាក់ផ្សាយតាមប្រព័ន្ធឌីជីថល និងបណ្តាញសង្គមដូចជា Facebook និង YouTube ដែលមានចំនួនអ្នកទស្សនាច្រើនមិនចាញ់ទូរទស្សន៍ផងដែរ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ Channel ផ្លូវការរបស់ MasterChef Khmer នៅលើ YouTube បានទទួល ពានរង្វាន់ Silver Creator Award សម្រាប់សមិទ្ធផលដែល Channel របស់ MasterChef Khmer មានចំនួនអ្នក subscribe រហូតដល់ទៅ ១ សែននាក់ក្នុងពេលដ៏ខ្លី។

នេះជាសមិទ្ធផលទី ២ ហើយដែល CBS សម្រេចបាន ដោយលើកទី ១ គឺជាការទទួលបាន Silver Creator Award សម្រាប់ YouTube Channel របស់ CTN TV Official Channel ហើយមកទល់បច្ចុប្បន្ន CTN TV Official Channel មានចំនួនអ្នក subscribe កើនឡើងរហូតដល់ជាង ៥ សែននាក់ហើយ។ ក្រុមការងារ MasterChef Khmer សូមអរគុណចំពោះទស្សនិកជនដែលតែងតែគាំទ្រកម្មវិធី MasterChef Khmer តាំងពីដើមរហូតដល់ទីបញ្ចប់ សូមថ្លែងអំណរអរគុណប្រិយមិត្តដែលបាន subscribe Channel របស់ MasterChef Khmer រហូតដល់ទទួលបានពានរង្វាន់មួយនេះ៕

សូមទស្សនាវីដេអូខាងក្រោម

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម