Connect with us

លោក សែម សង្វាត ដែលបានធ្លាក់ខ្លួនឈឺដេកពេទ្យលោកសង្ឃបានទទួលថវិកា២លានរៀល

ក្រោយបាត់មុខមួយរយៈ តាមពិតលោក សែម សង្វាត ធ្លាក់ខ្លួនឈឺដេកសម្រាកនៅពេទ្យលោកសង្ឃ

ភ្នំពេញ៖ ទស្សនិកជននៅចាំបានទេ សមាជិកតារាចម្រៀងក្រុម EV Band លោក សែម សង្វាត ដែលបានបាត់មុខអស់រយៈពេលជាង១០ឆ្នាំ ប៉ុន្តែមិនមានអ្នកណាដឹងថាគាត់ទៅទីណានោះទេ។ ស្រាប់តែថ្មីៗនេះក៏បានលេចលឺថា សមាជិកក្រុម EV Band ម្នាក់នេះ បានធ្លាក់ខ្លួនឈឺ ស្គមសល់តែស្បែកគ្របឆ្អឹង មើលឃើញហើយពិតជាអាណិតគាត់ណាស់។

ប៉ុន្មានថ្មីៗនេះតារាចម្រៀងជើងចាស់ សម្លេងក្រអួនដក់ជាប់បេះដូង ហើយក៏ជាម្ចាស់បទ “ផ្កាដុះលើថ្ម” អ្នកនាង ម៉េង កែវពេជ្ជតា បានទៅសួរសុខទុក្ខលោក សែម សង្វាត ដល់មន្ទីពេទ្យលោកសង្ឃ ដោយផ្ទាល់ផងដែរ ហើយថែមទាំងនាំយកថវិកាខ្លះជូនដល់លោក សែម សង្វាត។ អ្នកនាង ម៉េង កែវពេជ្ជតា
ក៏បានសរសេរបញ្ជាក់នៅសម្តីរបស់គាត់ដែលបានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកគាត់ផ្ទាល់ដោយនិយាយថា “កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង៣ រសៀល នាងខ្ញុំ និងប្អូនៗ បាននាំយកថវិកាចំនួន២លានរៀលរបស់ឯកឧត្តម លោកជំទាវ ដែលជាសប្បុរសជន រួមនិងថវិកាផ្ទាល់ខ្លួនរបស់នាងខ្ញុំ និងកូនៗ និងរបស់ហ្វេន ទៅជូនលោក សែម សង្វាត ដែលកំពុងសម្រាកព្យាបាលខ្លួន នៅមន្ទីពេទ្យលោកសង្ឃ។

សូមគោរពដល់លោកម្ចាស់ថវិកា សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ មានក្តីសុខ សុភមង្គល ទទួលតែជោគជ័យ ឈ្នះមាជិតឆ្ងាយ និងកាន់តែខ្ពង់ខ្ពស់ បន្តទៀត។អ្នកនាង ម៉េង កែវពេជ្ជតា ក៏បន្តថា “នេះមិនមែនជាលើកទី១ ក៏មិនមែនជាលើកទី២ដែរ ដែលលោកជាម្ចាស់ថវិកាធ្វើការបរិច្ចាក ប៉ុន្តែគឺជាច្រើនលើកហើយ ដែលលោកបានចូលរួមជួយដល់កិច្ចការសង្គម ជាច្រើនផ្នែក។

ក្នុងនោះក៏មានផ្នែកសិល្បៈនេះដែរ គឺលោកតែងជួយមិនដែលខាន ដោយមិនចង់បានមុខមាត់អ្វីទាំងអស់ ព្រោះលោកសុំត្រឹមតែចង់ជួយមនុស្សកំពុងជួបលំបាកតែប៉ុណ្ណោះ។ ឯនាងខ្ញុំក៏មិនចង់ផុសដែរ ប៉ុន្តែដែលការផុសរបស់ខ្ញុំនេះ ក៏ព្រោះមានអ្នកខ្លះថាយើងមិនដែលធ្វើបុណ្យ យើងមិនដែលជួយនរណា យើងមិនដែលចូលរួមការងារសង្គម សូមអរគុណ»៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម