បើពេញចិត្តស្មាតហ្វូនកាមេរ៉ាផុស ចាំបាច់អីទៅចំណាយជាង $300 ហ៎!
ស្មាតហ្វូនកាមេរ៉ាផុសហាក់ដូចជា មានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើងៗ ដែលធ្វើឲ្យទីផ្សារកាន់តែ ក្តៅគគុក។ ថ្មីៗនេះ មានព័ត៌មានជាច្រើនបានទម្លាយថា Huawei នឹងបញ្ចេញស្មាតហ្វូនកាមេរ៉ាផុស Y9 2019 នាពេលឆាប់ៗនេះ ដូច្នេះបើយើងធ្វើការប្រៀបធៀបរវាងស្មាតហ្វូននេះ ជាមួយស្មាតហ្វូនកាមេរ៉ាផុសដទៃទៀត នៅលើទីផ្សារដូចជា F11 Pro យើងសង្កេតឃើញថា ស្មាតហ្វូនទាំងពីរនេះ មានលក្ខណះប្រកួតប្រជែងគ្នាច្រើនគួរឲ្យកត់សម្គាល់។
- តម្លៃ៖ OPPO F11 Pro មានតម្លៃដល់ទៅជាង $300 ចំណែកឯ Y9 Prime 2019 ល្បីថាមានតម្លៃប្រហែលជាជាង $200 តែប៉ុណ្ណោះ។ អីចឹងបើ អ្នកពេញចិត្តស្មាតហ្វូនកាមេរ៉ាផុស ចាំបាច់អីទៅចំណាយដល់ទៅជាង $300 បើ Y9 2019 តម្លៃតែជាង $200 ហ្នឹង!
- កាមេរ៉ាក្រោយ៖ សម័យឥលូវប្រើស្មាតហ្វូនកាមេរ៉ាបីបានស្ទាវ! ហីនៅប្រើកាមេរ៉ាពីរដល់ថាទៀតហ៎! Huawei Y9 2019 មានកាមេរ៉ាបី រីឯ F11 Pro មានកាមេរ៉ាមានតែពីរគ្រាប់ប៉ុណ្ណោះ។ ដូច្នេះអ្នកអាចធ្វើការជ្រើសរើសបានតាមការចូលចិត្ត។
- អេក្រង់៖ ស្មាតហ្វូនទាំងពីរសុទ្ធតែជាស្មាតហ្វូនមានអេក្រង់លាតពេញផ្ទៃ មិនមានស្នាមឆក ប៉ុន្តែអ្វីដែលខុសគ្នាគឺទំហំអេក្រង់។ Y9 2019 មានអេក្រង់ទំហំ 6.59 អ៊ីញ ហើយ F11 Pro អេក្រង់តូចជាងបន្តិចគឺទំហំ 6.5 អ៊ីញ។
- អង្គផ្ទុកទន្និន័យ៖ Y9 2019 មានអង្គផ្ទុកទន្និន័យធំរហូតដល់ 128GB ចំណែកឯ F11 Pro មានពីរជម្រើសគឺ 68GB តម្លៃ $339 និង 128GB មានតម្លៃរហូតដល់ $359។ Huawei ដូចជាប្រកួតប្រជែងទាំងគុណភាព និងតម្លៃខ្លាំងមែន ទែន។
- ការធ្វើតេស្តលើថាមពលថ្ម៖ ស្មាតហ្វូនទាំងពីរម៉ូដែលនេះមានថាមពលថ្ម 4000 mAh ដូចគ្នា។ ហើយនេះជាការធ្វើតេស្តលើថាមពលថ្មក្នុងការប្រើប្រាស់បណ្តាញសង្គម ការមើលវីឌីអូ ការលេងហ្គេម និងកម្មវិធីផ្សេងៗ
សរុបមក អ្នកអាចពិចារណាចំណុចទាំងអស់នេះ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តបើអ្នកចង់ទិញ ស្មាតហ្វូនកាមេរ៉ាផុសដែលមានលក់នៅលើទីផ្សារ។

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍