Connect with us

ស្ទើរមិនគួរឱ្យជឿ! ទិញស្មាតហ្វូន Huawei តម្លៃជាង១០០$ សោះ ឈ្នះរថយន្ត Mazda 2 ជាង៣ម៉ឺន$!

ស្ទើរមិនគួរឱ្យជឿ! ទិញស្មាតហ្វូន Huawei តម្លៃជាង១០០$ សោះ ឈ្នះរថយន្ត Mazda 2 ជាង៣ម៉ឺន$!

ភ្នំពេញ៖ អ្នកមីង ពៅ ច្រិប ដែលជាអតិថិជនទិញស្មាតហ្វូន Huawei អេ7 មានតម្លៃតែជាង ១០០ដុល្លារសោះ បានក្លាយជាអតិថិជនមួយរូបដ៏មានសំណាងបំផុត ឈ្នះរថយន្ត Mazda 2 ដ៏ថ្មីស្រឡាង តម្លៃជាង ៣ ម៉ឺនដុល្លារ ពីប្រូម៉ូសិនពិសេសរបស់ក្រុមហ៊ុន Huawei ដែលបានធ្វើការចាប់រង្វាន់ធំចុងក្រោយ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា សប្តាហ៍មុន ដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV និង Huawei Mobile Facebook page។

នៅពេលដែលក្រុមការងាររបស់ Huawei ធ្វើការទំនាក់ទំនងទៅអ្នកមីងភ្លាមៗពេលកំពុងផ្សាយផ្ទាល់ អ្នកមីងស្ទើរតែមិនជឿសោះឡើយថាខ្លួន បានឈ្នះរង្វាន់ធំបែបនេះ ពីព្រោះតែអ្នកមីងទិញទូរសព្ទនេះ តាំងពីខែកុម្ភៈមកម្ល៉េះ ហើយគាត់ក៏មិនដែរបានតាមដានការចាប់រង្វាន់រាល់លើកដែរ ពីព្រោះតែរវល់នឹងការងារ។

កាលពីការចាប់រង្វាន់ធំនេះ មានអតិថិជនដ៏មានសំណាងពីររូបមុន និងអ្នកមីង ដែលមានសំណាង ហើយក្រុមហ៊ុន ធ្វើការទំនាក់ទំនងមិនបានទាល់តែសោះ ដូច្នេះដូចសព្វមួយដង ក្រុមហ៊ុន នឹងចាប់រង្វាន់ម្តងទៀតរហូតដល់ទំនាក់ទំនងទៅអ្នកឈ្នះបាន។ នេះជាសំណាងមួយលើរាប់ម៉ឺននាក់តែម្តង!

ក្រៅពីការចាប់រង្វាន់ធំ ក្រុមហ៊ុន ក៏បានចាប់រង្វាន់ទូរទស្សន៍បួនរង្វាន់ទៀតផងដែរ សម្រាប់ការចាប់រង្វាន់ចុងក្រោយ។ អ្នកឈ្នះទីមួយគឺឈ្មោះ ម៉ី អៀកលី ទិញ Huawei អេ 7 ទិញពីហាង ស៊ី, អ្នកឈ្នះទីពីរគឺឈ្មោះ ណាវី ទិញ Huawei អេ 5s ពីហាង O.R.T, អ្នកឈ្នះទីបីឈ្មោះ រដ្ឋា ទិញ Huawei nova3i និងអ្នកឈ្នះទីបួនចុងក្រោយ ឈ្មោះ វីរៈ ទិញ Huawei nova3i។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានអញ្ជើញអ្នកឈ្នះទាំងបីរូប ដែលឈ្នះពីការចាប់រង្វាន់លើកទី៧ និងលើកទី៨ មកទទួលរង្វាន់ផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រូម៉ូសិនទិញស្មាតហ្វូន Huawei ឈ្នះ Mazda 2 បានដំណើរការជាង ៥ ខែមកហើយ ដែលក្រុមហ៊ុន បានរកឃើញអតិថិជនដ៏មានសំណាង ក្លាយជាអ្នកឈ្នះចំនួន ២៩នាក់នៅទូទាំងខេត្ត ក្រុង ដែលរង្វាន់សរុប មានទឹកប្រាក់ប្រមាណជាង ២៦០ ០០០ ០០០ រៀល។ ក្រុមហ៊ុន នឹងរៀបចំសន្និសីទសារព័ត៌មានប្រគល់រង្វាន់ជូនអ្នកឈ្នះនៅពេលឆាប់ៗនេះ៕

    Loading...

    ពេញនិយម