ប្រទេសកម្ពុជាមានស្រ្តីរហូតដល់៥២%តែមានតែ២២%ប៉ុណ្ណោះដែលមានតួនាទីជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ(មានវីដេអូ)
ប្រទេសកម្ពុជាមានស្រ្តីរហូតដល់៥២%តែមានតែ២២%ប៉ុណ្ណោះដែលមានតួនាទីជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ(មានវីដេអូ)
ភ្នំពេញ៖ នៅទូទាំងពិភពលោក គម្លាតនៃស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំនៃស្ថាបននានាមានសភាពឆ្ងាយពីបរុស។ តួយ៉ាងនៅប្រទេសកម្ពុជាស្ត្រីចំនួន៥២ភាគរយនៃប្រជាជនសរុប ប៉ុន្តែបើយោងតាមទិន្នន័យក្រសួងមុខងារសាធារណៈឆ្នាំ២០១៨ មានស្ត្រីចំនួនប្រមាណ២២ ភាគរយប៉ុណ្ណោះដែលមានតួនាទីជាអ្នកដឹកនាំក្នុងវិស៏យសាធារណៈ។
យោងតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០១៧ ស្រ្តីមានឱកាសចូលរួមកម្លាំងពលកម្មប្រមាណ៨០ភាគរយដែលជាអាត្រាខ្ពស់ជាងគេនៅតាមតំបន់ នៅតាមសកម្មភាពសេដ្ឋកិច្ច ម្ចាស់អាជីវកម្មខ្នាតតូច និង មធ្យមក្នុងប្រទេសកម្ពុជាមានប្រមាណ៦៥ភាគរយជាស្ត្រី បើយោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១១។ ហើយស្រ្តីក៏មានចំនួនច្រើនណាស់ដែរនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិភពលោកកំពុងប្រឈមនឹងឧបសគ្គ និង ការវិវឌ្ឍន៍ធំៗដូចជាការផ្លាស់ប្តូរអាកាសធាតុ ការធ្វើសមាហរណកម្មតំបន់ សកលភាវូបនីយកម្ម និង ការវិវឌ្ឍន៍នានាជាដើម។
ចំនុចទាំងនេះអាចជាបញ្ហាប្រឈមមុខផង និង ជាឱកាសផង ដូចនេះប្រសិនបើចង់អភិវឌ្ឍន៍សង្គមគឺយើងត្រូវការស្ត្រីជាអ្នកដឹកនាំបន្ថែម តោះទៅស្តាប់មតិរបស់ស្រ្តីដែលមានមុខងារធំៗនៅកម្ពុជាទាំងអស់គ្នា៖
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Ministry of Woman’s Affairs of Cambodia
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍