ឆ្នាំ២០១៩ កាន់លិខិតឆ្លងដែនខ្មែរ អាចចូលបានប៉ុន្មានប្រទេសដោយមិនត្រូវការទិដ្ឋាការ?
ប្រិយមិត្តអាចទស្សន៍ទាយបានអត់?
បរទេស៖ យោងតាមរបាយការណ៍ចុងក្រោយ របស់សន្ទទស្សន៍លិខិតឆ្លងដែន Henley & Partners ឆ្នាំ២០១៩ បានឱ្យដឹងថា កម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខ៩៣ ក្នុងតារាង Henley & Partners ដែលចាត់ចំណាត់ថ្នាក់លិខិតឆ្លងដែនដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ លិខិតឆ្លងដែនកម្ពុជា អាចចូលទៅក្នុងប្រទេសចំនួន ៥១ ដោយមិនត្រូវការទិដ្ឋាការ។
ជប៉ុន និងសិង្ហបុរី ជាប្រទេស ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុត ដោយឈរនៅកំពូលតារាងលេខ១ ស្ទួនគ្នា (១៨៩ប្រទេស)។ អាល្លឺម៉ង់ កូរ៉េខាងត្បូង និងហ្វាំងឡង់ នៅលេខ២ (១៨៧ប្រទេស)។
ចំពោះប្រទេសសមាជិកអាស៊ានដទៃទៀត មាន៖
១៣- ម៉ាឡេស៊ី (១៧៦ប្រទេស)
២២- ព្រុយណេ (១៦៤ប្រទេស)
៧០- ថៃ (៧៤ប្រទេស)
៧៥- ឥណ្ឌូណេស៊ី (៦៩ប្រទេស)
៨០- ហ្វីលីពីន (៦៤ប្រទេស)
៩៥- ឡាវ និង វៀតណាម (៤៩ប្រទេស)
៩៧- មីយ៉ាន់ម៉ា (៤៦ប្រទេស)៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍