វគ្គបំប៉នត្រៀមប្រឡងបាក់ឌុបឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ
ចំណេះទាំងពេលវេលា ចំណេញទាំងថវិកាសម្រាប់សិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅសម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សប្រកមដោយចំណេះដឹង និង គុណភាព តាមប្រព័ន្ធអនឡាញដែលមានឈ្មោះថា E-School Cambodia ឬ តាមរយៈ Facebook Page សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ អត្ថប្រយោជន៍ដែលនឹងទទួលបានគឺផ្តល់ភាពងាយស្រួលដល់ប្អូនៗ សិស្សានុសិស្សអាចរៀនសូត្រគ្រប់ពេលវេលា និង គ្រប់ទីកន្លែងតាមរយៈស្មាតហ្វូន អ្វីដែលសំខាន់សិស្សានុសិស្សអាចសួរសំណួរក្នុងវេទិកាសំណួរ ចម្លើយបានយ៉ាងងាយស្រួលដោយឥតគិតថ្លៃ និង បានសិក្សាជាមួយនឹងលោកគ្រូ អ្នកគ្រូ ដែលមានជំនាញពិតប្រាកដ និង បទពិសោធន៍ក្នុងការបង្រៀនយូរឆ្នាំ។
ពិសេសជាងនេះទៅទៀតគឺសិក្សាដោយឥតគិតថ្លៃ និង ចំណេញពេលវេលាដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរ ដោយមុខវិជ្ជាទាំងអស់គឺមានចំនួន៥មុខគឺ អក្សរសាស្រ្តខ្មែរ គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា និង ចុងក្រោយគឺផែនដីវិទ្យា ដែលកម្មវិធីសិក្សានេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ តទៅ។
ដូចនេះតម្រូវឱ្យសិស្សានុសិស្សទាំងអស់ធ្វើការទាញយកនូវកម្មវិធី E-School Cambodia Application ជាមុនសិន បន្ទាប់មកធ្វើការចុះឈ្មោះក្នុងកម្មវិធីតាមការណែនាំ។ ព័ត៌មានលម្អិតគឺអាចទាក់ទងតាមរយៈលេខទូរសព្ទដែលមាននៅក្នុងសេចក្តីប្រកាសខាងក្រោម៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍