Connect with us

ប៉ុន្មានថ្ងៃមុនអ្នកដឹកម្ហូប Grab លួចស្បែកជើង លើកនេះម្នាក់ទៀតលួចកន្សែងម្តង

លើកក្រោយលួចអ្វីទៀត ចាំមើលៗ…

សង្គម៖ ក្រោយពីបុរសវ័យ២៧ម្នាក់ដែលជាអ្នកដឹកអាហាររបស់ Grab បានលួចស្បែកជើងរបស់ភ្ញៀវនៅពេលដែលប្រគល់អាហារដល់ដៃភ្ញៀវរួចមក ពេលនេះក៏មានបុរសម្នាក់ទៀតដែលពាក់ឯកសណ្ឋាន GrabFood បានលួចកន្សែងដែលដាក់ហាលនៅលើស្នួលខោអាវកាលពីថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ។

គណនីយហ្វេសុកមួយដែលមានឈ្មោះ Muhd Ismail បានបង្ហោះវីដេអូ ដែលមានបុរសម្នាក់បានដើរក្រឡេមក្រឡឺម និង បានលួចកន្សែងដែលគេដាក់ហាលនៅក្រៅផ្ទះបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពរបស់អ្នករស់នៅទីនោះ។ ឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះអ្នកនាំពាក្យ Grab បានប្រាប់ថា “យើងដឹងពីរឿងនេះហើយកំពុងស៊ើបអង្កេតបញ្ហានេះ យើងនឹងមិនអាចបណ្តោយឱ្យមានការប្រព្រឹត្តបែបនេះឡើយ”៕

សូមទស្សានាវីដេអូខាងក្រោម

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម