Connect with us

កីឡាករវ័យក្មេងបីរូបរបស់ Real Madrid ដែលអាចស្ថិតក្នុងកែវភ្នែកជុំវិញពិភពលោកនៅរដូវកាលក្រោយ

អេស៉្បាញ៖ នេះជារដូវកាលដ៏គួរឲ្យរំភើបមួយនៃការនាំយកកីឡាករវ័យក្មេងសម្រាប់ក្រុម Real Madrid ហើយយើងអាចមើលឃើញឈ្មោះពួកគេទាំងនោះនឹងបង្ហាញខ្លួននៅ Bernabeu មុនពេលរដូវកាលថ្មីចាប់ផ្តើម។

ក្រុមយក្សអេស៉្បាញខានទិញកីឡាករអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកហើយ ពេលនេះក្រុមរបស់លោក Zinedine Zidane បាននាំយកកីឡាករជាច្រើន ហើយក៍កំពុងរកមើលបន្ថែមទៀត ព្រោះទីផ្សារដោះដូរនៅមិនទាន់បិទ។ ទំនងជាក្រុមខ្លាំងមួយនេះនឹងនាំយកកីឡាករបន្ថែមទៀតសម្រាប់បង្កើតជំនាន់ថ្មីមួយជាមួយនឹងកីឡាករក្មេង ហើយយើងនឹងបង្ហាញកីឡាករ ៣រូបដែលនឹងរំពឹងស្ថិតក្នុងកែវភ្នែកជុំវិញពិភពលោកនៅរដូវកាលក្រោយ។

Rodrygo Goes៖ កីឡាករវ័យ ១៨ឆ្នាំដែលបានចូលរួមជាមួយ Real ពីក្លិប Santos នៅរដូវក្តៅនេះ ដែលមានតម្លៃ ៤៥លានអឺរ៉ូ ត្រូវបានប្រៀបធៀបទៅនឹង Neymar ហើយក៍ជាខ្សែប្រយុទ្ធស្លាបដែលឥទ្ធិពលក្នុងការរកគ្រាប់ផងដែរ។

Éder Militão៖ កីឡាករថ្មីវ័យ ២១ឆ្នាំដែលផ្លាស់ពី Porto ក្នុងតម្លៃ ៥០លានអឺរ៉ូរូបនេះអាចលេងក្នុងតំណែងការពារជាច្រើន ដូចជា ខ្សែការពារកណ្ដាល ការពារស្លាបស្ដាំ និងបម្រើការពារផងដែរ។

Takefusa Kubo៖ កីឡាករវ័យក្មេងនៅអាស៊ីរូបនេះបានមកពីក្លិប FC Tokyo ហើយរំពឹងថា នឹងត្រូវដើរតួរសំខាន់សម្រាប់ក្រុម Castilla Madrid នៅរដូវកាលក្រោយ ប៉ុន្តែការលេងរបស់គេក្នុងក្រុមជម្រើសជាតិជប៉ុននៅ Copa América បានបង្ហាញថា Messiជប៉ុនរូបនេះ នឹងមិនទៅណាឆ្ងាយពីជម្រើសដំបូងក្នុងឈុតធំសម្រាប់រដូវកាលក្រោយឡើយ៕

ព្រភព ៖ Trollkhmer

    Loading...

    ពេញនិយម