មិនគួរឱ្យជឿមែន! ព្រលានយន្តហោះខេត្តព្រះសីហនុមួយតភ្ជាប់ទៅគោលដៅក្រៅស្រុកជាង២៩
ថ្ងៃក្រោយចង់ចេញទៅក្រៅស្រុកតាមព្រលានយន្តហោះខេត្តព្រះសីហនុក៏បានដែរ
ព្រះសីហនុ៖ កាលពីពេលថ្មីៗនេះ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ បានទទួលជើងហោះហើរត្រង់ថ្មីមួយទៀតពីប្រទេសថៃ ដែលចាកចេញពីព្រលានយន្តហោះ ដនមឿង ជាលើកដំបូង។
បើតាមវេបសាយ Cambodia Airports បានឱ្យដឹងថា ខេត្តព្រះសីហនុ បានតភ្ជាប់ជើងហោះហើរជាមួយគោលដៅសរុបចំនួន ៣១ ក្នុងនោះ គោលដៅក្នុងស្រុកចំនួន ២ រាជធានីភ្នំពេញ និង ខេត្តសៀមរាប។ ចំណែក គោលដៅក្រៅស្រុក ២៩ ទៀត មាននៅក្នុង ៤ប្រទេស រួមមាន ចិន ២៦គោលដៅ, ម៉ាឡេស៊ី ១គោលដៅ, ថៃ ១គោលដៅ និងវៀតណាម ១គោលដៅ។
ប្រធានមន្ទីរខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តព្រះសីហនុ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៥ ដែលមានជើងហោះហើរជាមធ្យម ៣៦ជើង ក្នុងមួយថ្ងៃ។ ក្នុងនោះ ក្រុមហ៊ុនក្នុងស្រុកចំនួន ៥ ដែលមានជើងហោះហើរជាមធ្យម ៤ជើង ក្នុងមួយថ្ងៃ។ ចំណែក ក្រុមហ៊ុនអន្តរជាតិមានចំនួន ៩ ដែលមានជើងហោះហើរជាមធ្យម ៣២ជើង ក្នុងមួយថ្ងៃ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍