Connect with us

កុមារាកម្ពុជា២រូប ទទួលបានឱកាសហ្វឹកហាត់បាល់ទាត់ និងរៀនសូត្រនៅព័រទុយហ្គាល់

កុមារាកម្ពុជា២រូប ទទួលបានឱកាសហ្វឹកហាត់បាល់ទាត់ និងរៀនសូត្រនៅព័រទុយហ្គាល់

ព័រទុយហ្គាល់៖ កុមារាកម្ពុជា ឈ្មោះ ប៉ិល សុសីហរាជ និង ឈ្មោះ ដម (Dome) បានធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្គាល់ កាលពីខែមិថុនា ឆ្នាំ២០១៩ ដើម្បីទទួលការហ្វឹកហាត់ជាមួយសាលាបាល់ទាត់របស់ក្លិប Benfica ដែលកំពុងប្រកួតប្រជែងនៅលីគកំពូលព័រទុយហ្គាល់ ដោយបច្ចុប្បន្ន ពួកគេទាំងពីរ កំពុងបន្តស្នាក់នៅ និងរៀនសូត្រនៅទីនោះ។

ឪពុករបស់ សុសីហរាជ បានឱ្យដឹងថា អំឡុងពេលហ្វឹកហាត់នៅទីនោះ កូនប្រុសរបស់គាត់ ពិតជាសប្បាយរីករាយជាមួយនឹងការបណ្ដុះបណ្ដាលបាល់ទាត់របស់ពួកគេ តែថា សុសីហរាជ នៅមិនទាន់អាចសម្រកខ្លួនបានល្អ ដោយសារតែវ័យនៅក្មេងពេក (១១ឆ្នាំ) ខណៈនៅទីនោះ គេរើសយុវជនមានវ័យ ១៤-១៥ឆ្នាំឡើងទៅ។ យ៉ាងណាមិញ លោក បានបង្ហាញអារម្មណ៍វិជ្ជមាន និងមានមោទនភាពចំពោះកូនប្រុសខ្លួន ដែលទទួលបានឱកាសដ៏ល្អមួយនេះ ហើយប្រសិនបើទៅថ្ងៃអនាគត រូបគេមានឱកាសលេងឱ្យក្រុមឈុតធំ តំណាងប្រទេសកម្ពុជា នេះគឺជាមោទនភាពដ៏ធំធេងមួយសម្រាប់គាត់ និងប្រទេសកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា ដម (Dome) ដែលត្រូវជាកូនប្រុសរបស់ប្រធានក្លិបបឹងកេត ក៏បានធ្វើដំណើរទៅចូលរួមការហ្វឹកហាត់ជាមួយ សុសីហរាជ ផងដែរ៕

ប្រភព៖ បឹងកេត

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម