Joao Felix ក្លាយជាកីឡាករថ្លៃបំផុតទី៥ បន្ទាប់ពីចូលរួមជាមួយ Atletico Madrid
Joao Felix ក្លាយជាកីឡាករថ្លៃបំផុតទី៥ បន្ទាប់ពីចូលរួមជាមួយ Atletico Madrid
អេស៉្បាញ៖ ក្លិប Atletico Madrid ទិញបានកីឡាករព័រទុយហ្គាល់ Joao Felix ក្នុងតម្លៃ ១២៦លានអឺរ៉ូពីក្លិប Benfica ដែលក្លាយជាកីឡាករថ្លៃបំផុតទី៥ ក្នុងប្រវត្តិសាស្ត្របាល់ទាត់។
តម្លៃខ្លួនកប់ពពកនេះបានធ្វើឲ្យកីឡាករវ័យ១៩ឆ្នាំ ក្លាយជាកីឡាករទី៥ ដែលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រនៃការដោះដូរ បន្ទាប់ពី Neymar, Kylian Mbappe, Philippe Coutinho និង Ousmane Dembele។ Felix មានតម្លៃផ្ដាច់កុងត្រា១២០លានអឺរ៉ូ ប៉ុន្តែ Atletico ហ៊ានឲ្យដល់១២៦លានដើម្បីផ្គាប់ចិត្ត Benfica។
ម្ចាស់ថ្មីរបស់អាវលេខ៧ រូបនេះបានចុះកុងត្រារយៈពេល ៧ឆ្នាំនៅទឹកដី Wanda Metropolitano បន្ទាប់ពីជួយឲ្យ Benfica លើកពានកំពូលក្នុងស្រុក ដោយរកបាន ១៥គ្រាប់កាលពីរដូវកាលមុន៕
ប្រភព៖ Trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍