Connect with us

Barcelona បែកបាក់ផ្ទៃក្នុង! អនុប្រធានក្លិបលាលែងពីតំណែង ព្រោះមិនពេញចិត្តរឿងមួយ

Barcelona បែកបាក់ផ្ទៃក្នុង! អនុប្រធានក្លិបលាលែងពីតំណែង ព្រោះមិនពេញចិត្តរឿងមួយ

អេស៉្បាញ៖ អនុប្រធានក្លិប Barcelona លោក Jordi Mestre បានលាលែងពីតំណែង ចំពេលមានសេចក្តីរាយការណ៍ថា លោកមិនសប្បាយចិត្តនឹងការបណ្តេញលោក Pep Segura ចេញពីតំណែងប្រធានផ្នែកកីឡា ។

លោក Mestre ធ្លាប់ជានាយកម្នាក់ចាប់តាំងពីឆ្នាំ២០១០ ហើយបានក្លាយជាអនុប្រធាន ៤ឆ្នាំក្រោយ ប៉ុន្តែត្រូវបានអះអាងថា ការចាកចេញរបស់លោកគឺជាការបង្ហាញពីសាមគ្គីភាពមួយដល់លោក Segura ដែលស្ថិតក្រោមសម្ពាធ។ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា លោក Mestre បានបដិសេធមិនព្រមចូលរួមជាមួយនឹងក្រុមអ្នកដឹកនាំក្លិបសម្រាប់កិច្ចប្រជុំដែលពិភាក្សាពីការបណ្តេញលោក Segura។

នាយកផ្នែកកីឡារបស់ក្លិប Barcelona បានទទួលការរិះគន់យ៉ាងខ្លាំងក្នុងអំឡុងពេល ២ឆ្នាំកន្លងទៅ ដោយការផ្ទេរបស់ក្លិបនៅក្នុងអំឡុងពេលនោះជាទូទៅគឺនាំចូលកីឡាករថ្លៃៗ។ សារព័ត៌មានដដែលក៍បានអះអាងថា ក្លិបក៏មានការព្រួយបារម្ភផងដែរទៅលើការងាររបស់ Segura ជាមួយនឹងកីឡាករយុវជនរបស់ពួកគេ។

លោក Mestre ត្រូវបានគេដឹងថា លោកគឺជាអ្នកគាំទ្រមួយក្នុងចំណោមអ្នកគាំទ្រជាច្រើនដែលនៅខាងលោក Segura ដោយបានដឹងពីស្ថានភាពនេះ ហើយបានសម្រេចចិត្តលាលែងពីតំណែង ទោះបីជាក្រុមអ្នកមានបុណ្យ មិនបានទទួលស្គាល់ជាផ្លូវការនូវមូលហេតុដែលលោកចាកចេញក៏ដោយ៕

ប្រភព៖​​ Trollkhmer

    Loading...

    ពេញនិយម