តួអង្គ Iron Man រៀបផែនការ១០ឆ្នាំដើម្បីសម្អាតផែនដីទាំងមូលឱ្យស្អាត
តួអង្គ Iron Man រៀបផែនការ១០ឆ្នាំដើម្បីសម្អាតផែនដីទាំងមូលឱ្យស្អាត
អាមេរិក៖ Robert Downey Jr. បានប្រកាសនឹងបើកដំណើរការអង្គការថ្មីមួយនៅក្នុងឆ្នាំ២០២០ហៅ “The Footprint Coalition” សម្រាប់សម្អាតភពផែនដីទាំងមូលដោយប្រើប្រាស់ប្រាជ្ញាសិប្បនិម្មិត (AI)ក្នុងរយៈពេល១០ឆ្នាំ។
តារាសម្តែងជើងចាស់មួយរូបនេះបានប្រកាសពីគម្រោងនេះកំឡុងពេលកិច្ចប្រជុំនៅ Amazon Re:Mars សំដៅលើគុណសម្បត្តិរបស់មនុស្សយន្ត និង ម៉ាស៊ីន ប៉ុន្តែលោកមិនបានបញ្ជាក់ឱ្យលម្អិតឡើយ ជាក់ស្តែងបើយោងតាមសៀវភៅ និង ខ្សែភាពយន្តបានបញ្ជាក់ថា AI គឺអាចមានគ្រោះថ្នាក់ និង ផ្តល់ផលអាក្រក់ ចំនុចនេះដែរ Robert បានបកស្រាយថា វាអាចជាគុណសម្បត្តិប្រសិនបើមនុស្សប្រើប្រាស់វាក្នុងផ្លូវត្រូវ រវាងមនុស្សយន្ត និង បច្ចេកវិទ្យា nanotechnology យើងអាចសម្អាតភពផែនដីយ៉ាងច្រើន។
ហើយតារាសម្តែងរូបនេះបានបង្ហាញការកោតសរសើរចំពោះអ្នកវិទ្យាសាស្ត្រ និង អ្នកស្រាវជ្រាវដែលបានផ្តល់ឱ្យគាត់នូវការយល់ដឹងកម្រិតខ្ពស់នៅពីក្រោយគម្រោង យើងនៅតែត្រូវរង់ចាំរហូតដល់ខែមេសាឆ្នាំ ២០២០ ដើម្បីមើលពីគម្រោងទាំងមូល ទន្ទឹមនឹងនេះដែរគេហទំព័រ The Footprint Coalition ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យប្រជាជនមានឱកាសតាមដានដំណើររបស់គម្រោងនេះនិងទទួលបានព័ត៌មានថ្មីៗឱ្យបានទៀងទាត់៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍