Connect with us

ដឹងអត់ថាប្រទេសមួយណានៅលើពិភពលោកដែលគ្មានភ្លើងសញ្ញាចរាចរណ៍?

មិនគួរឱ្យជឿសោះ!

ភ្នំពេញ៖ ភ្លើងសញ្ញាចរាចរណ៍មានសារៈសំខាន់ណាស់សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។ មិនថាទីក្រុងតូច ធំ ឬ តាមជបបទនោះទេ ភ្លើងសញ្ញាចរាចរណ៍ត្រូវបានរដ្ឋាភិបាលដាក់ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងដើម្បីបញ្ចៀសការគ្រោះថ្នាក់ផ្សេងៗជាដើម។

យ៉ាងណាមិញ មានប្រទេសមួយនៅក្នុងពិភពលោក ដែលមកទល់បច្ចុប្បន្ននៅតាមដងផ្លូវរបស់ខ្លួនមិនមានភ្លើងសញ្ញាចរាចរណ៍នោះទេ។ ប្រទេសដែលគ្មានភ្លើងសញ្ញាចរាចរណ៍ទល់តែសោះនោះគឺប្រទេសប៊ូតាន់។

ប្រទេសប៊ូតាន់ មិនមានភ្លើងសញ្ញាចរាចរណ៍នោះទេ សូម្បីតែរដ្ឋធានីធីមភូ (Thimphu) របស់ខ្លួន។ ដោយសារតែចំនួនប្រជាជនមិនច្រើនផងនេះ ប្រជាជនប៊ូតាន់ភាគច្រើនពឹងផ្អែកទៅលើប៉ូលីសចរាចរណ៍ដើម្បីសម្រួលចរាចរណ៍នៅពេលស្ទះផ្លូវម្តងៗ ដោយភាគច្រើនប៉ូលីសចរាចរណ៍ប៊ូតាន់តែងតែប្រចាំការនៅផ្លូវប្រសព្វ និងផ្លូវសំខាន់ៗមួយចំនួនដើម្បីសម្រួលចរាចរណ៍ដោយផ្ទាល់៕

 

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម