Connect with us

ប៉ូលិសអន្តោប្រវេសន៍អាមេរិក បញ្ជូនជនល្មើស៣៧នាក់ មកឱ្យកម្ពុជា

ជនល្មើសទាំង៣៧នាក់ ពាក់ព័ន្ធនឹង ឃាតកម្ម រំលោភ ល្មើសច្បាប់ចរាចរណ៍ លួចឆក់…

ភ្នំពេញ៖ ប៉ូលិសអន្តោប្រវេសន៍សហរដ្ឋអាមេរិក បានធ្វើការបញ្ជូនជនជាតិខ្មែរចំនួន ៣៧រូប ដែលទាក់ទងនឹងបទល្មើសផ្សេងៗ មកកាន់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។ បទល្មើសដែលជនជាតិខ្មែរទាំង ៣៧នាក់ បានប្រព្រឹត្ត មានដូចជា អំពើឃាតកម្ម រំលោភសេពសន្ថវៈ គាស់ផ្ទះ ធ្វើបាបកុមារ បើកបរពេលស្រវឹង លួចឆក់ រំលោភច្បាប់ចរាចរណ៍ លួចរថយន្ត សេពគ្រឿងញៀន ជាដើម។

ជើងហោះហើរដែលបានដឹកជនល្មើសទាំង ៣៧ នាក់ បានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នេះ។

របាយការណ៍ប៉ូលិសអន្តោប្រវេសន៍អាមេរិក បានឱ្យដឹងថា ការបញ្ជូនជនជាតិខ្មែរឱ្យត្រឡប់មកកម្ពុជាវិញ មានចំនួនកើនឡើង ២៧៩% ពីឆ្នាំ២០១៧ ដល់ ២០១៨ ។ បច្ចុប្បន្ន ជនជាតិខ្មែរប្រហែល ១៩០០នាក់ទៀត ដែលរស់នៅអាមេរិក នឹងត្រូវបញ្ជូនមកកម្ពុជាវិញ ក្នុងនោះ មានជិត ១៤០០ នាក់ត្រូវបានរកឃើញថា ពាក់ព័ន្ធនឹងបទឧក្រិដ្ឋផ្សេងៗ៕

ប្រភព៖ US Immigration and Customs Enforcement

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម