គួរឱ្យសោកស្ដាយ! Willian នឹងខកខានប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America ដោយសាររបួស
គួរឱ្យសោកស្ដាយ! Willian នឹងខកខានប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America ដោយសាររបួស
ប្រេស៊ីល៖ ខ្សែប្រយុទ្ធប្រេស៊ីល កីឡាករ Willian នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America នៅថ្ងៃអាទិត្យនេះ ទល់នឹងក្រុមប៉េរូ ដោយសារតែរបួសសរសៃពួរ។
Willian បានរងរបួសសរសៃពួរក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ដដែលទទួលជ័យជម្នះកាលពីថ្ងៃអង្គារលើក្រុមអាហ្សង់ទីន។ ហើយកីឡាករវ័យ ៣០ឆ្នាំរូបនេះដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិជំនួស Neymar នោះគឺបានរងរបួស បន្ទាប់ពីដូរចូលក្នុងតង់ទី២។
បច្ចុប្បន្នក្រុមប្រេស៊ីលដែលកំពុងស្វែងរកឈ្នះពាន Copa ជាលើកទី៩ របស់ខ្លួន និងជាលើកទី១ ចាប់តាំងពីឆ្នាំ២០០៧ នោះនឹងមិនមានវត្តមាន Willian សម្រាប់ការប្រកួតចុងក្រោយនៅ Maracana ក្នុងទីក្រុង Rio de Janeiroទេ៕
ប្រភព៖ Trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍