Connect with us

Manchester City នាំយកខ្សែការពារវ័យក្មេងពីក្លិប PSV មកវិញ

Manchester City នាំយកខ្សែការពារវ័យក្មេងពីក្លិប PSV មកវិញ

អង់គ្លេស៖ Manchester City បានចុះហត្ថលេខាខ្សែការពារ Angelino ពីក្លិប PSV មកវិញ បន្ទាប់ពីទិញផ្ដាច់កុងត្រា ៥,៣លានផោនពីក្លិបនៅ Eredivisie ។

Angelino បានចាប់ផ្តើមអាជីពរបស់ខ្លួននៅឯកីឡដ្ឋាន Etihad ប៉ុន្តែមិនបានបង្ហាញខ្លួននៅក្នុងក្របខណ្ឌ Premier League សម្រាប់ក្លិបឡើយ បន្ទាប់មកក៍បានចាកចេញទៅ PSV កាលពីមួយឆ្នាំមុន និងបានបង្ហាញខ្លួនចំនួន ៤៣ដងសម្រាប់រដូវកាល ២០១៨-១៩ ពេលនេះក្រុមមេឃខៀវបាននាំយកខ្សែការពារវ័យ ២២ឆ្នាំនេះមកវិញ ដើម្បីពង្រឹងតំបន់ការពាររបស់ពួកគេ។

បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយនឹងម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League កីឡាករ Angelino បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា លោកកំពុងតែទន្ទឹងរង់ចាំការប្រកួតក្រោមការដឹកនាំរបស់លោក Pep Guardiola ជាខ្លាំង៕

ប្រភព ៖ Trollkhmer

    Loading...

    ពេញនិយម