ខ្លាំងបាត់! តារាហូលីវូដមួយគូយកឆ្កែធ្វើជាអ្នកកំដរក្នុងថ្ងៃរៀបការរបស់គេ
បើខ្វះអ្នកកំដរ អាចយកឆ្កែធ្វើជាអ្នកកំដរដូចគាត់បាន!
សហរដ្ឋអាមេរិក៖ ប្រិយមិត្តមួយចំនួនដែលជាអ្នកទស្សនារឿង Game of Thrones ប្រាកដជាបានស្គាល់កញ្ញា Sophie Turner ហើយ ដែលកាលពីពេលថ្មីៗនេះ កញ្ញា Sophie Turner បានរៀបការជាមួយលោក Joe Jonas ដែលជាសមាជិកក្រុមចម្រៀង Jonas Brothers ដ៏ល្បីនៅក្នុងពិភពលោក។
ពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានចូលរួមអបអរសាទរពីសំណាក់ក្រុមគ្រួសារ និងមិត្តរួមអាជីពជាច្រើន។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេនោះគឺ លោក Joe Jonas បានយកសត្វឆ្កែជាទីស្រលាញ់របស់គាត់មកធ្វើជាអ្នកកំដររបស់គាត់ផ្ទាល់តែម្តង។
សត្វឆ្កែចិញ្ចឹមរបស់លោក Joe Jonas ក៏ត្រូវបានគេតុបតែងខ្លួន និងបានឱ្យវាពាក់អាវធំដែលដូចគ្នាទៅនឹងក្រុមអ្នកកំដររបស់លោកផងដែរ៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍