អ្នកនាង ខាត់ សុឃីម ចង់អោយមហាជនគាំទ្រសិល្បៈបុរាណ ច្រើនជាងសិល្បៈសម័យ
ថ្មីៗនេះអ្នកនាង ខាត់ សុឃីម តារាចម្រៀងសិល្បៈបុរាណ បានចេញមុខអំពាវនាវអោយមហាជន នឹង ទស្សនិកជនដែលស្រឡាញ់វិស័យសិល្បៈ សូមជួយគាំទ្រសិល្បៈបុរាណអោយបានច្រើន ព្រោះនេះជាកេរ្តិ៍មរតកដូនតាខ្មែរពីបុរាណមក ។
បើស្តាប់តាមតាមការបកស្រាយរបស់អ្នកនាង ខាត់ សុឃីម បានអោយដឹងថា យើងជាកូនខ្មែរដូចគ្នា អញ្ចឹងហើយបានអ្នកនាង ស្នើរសុំអោយបងប្អូនខ្មែរយើង ជួយគាំទ្រវិស័យសិល្បៈបុរាណអោយបានច្រើន ដោយសារអ្នកនាងឃើញសិល្បៈជិតខាងប្រទេសយើង គេកំពុងចម្លងយកស្នាដៃរបស់ខ្មែរយើងថាជារបស់គេ ព្រោះអ្នកនាងស្តាយទើបបានជាអ្នកនាងស្នើរសុំជួយគាំទ្រសិល្បៈបុរាណខ្មែរអោយបានច្រើន អ្នកនាងបន្តទៀតថាយើងនៅមានបទចំរៀងបុរាណជាច្រើន ដូចជា: ភ្លេងការ យីកេរ្តិ៍ អាយ៉ៃ និងបទចម្រៀងបុរាណជាច្រើនទៀត ។
អ្នកនាង ខាត់ សុឃីម មិនចោលទេនូវសិល្បៈបុរាណ ព្រោះតាំងពីតូចមកអ្នកនាងមានឈាមជាអ្នកសិល្បៈបុរាណ។ អ្នកនាងសុំអោយមានការគាំទ្រក៏ដោយ ឬមិនមានការទ្រពីសំណាក់ទស្សនិកជន ក៏អ្នកនាងមិនមានសិទ្ធិហាមឃាត់គាត់នោះ ព្រោះនេះជាការស្រឡាញ់បែបខុសគ្នា ។ ជាចុងក្រោយអ្នកនាង ខាត់ សុឃីម ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនទស្សនិកជនដែលស្រឡាញ់ នឹងគាំទ្រអ្នកនាង ហើយអ្នកសង្ឃឹមថាទស្សនិកជននៅតែបន្តគាំទ្រអ្នកនាង ក៏ដូចជាជួយគាំទ្រសិល្បៈបុរាណ នឹងដើម្បីលើកស្ទួយវិស័យសិល្បៈបុរាណខ្មែរយើងអោយពិភពលោកឃើញថាខ្មែរជាម្ចាស់បទចំរៀងបុរាណពិតប្រាកដមែន ៕
អត្ថបទ: ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍