Connect with us

Facebook ចាត់វិធានការចំពោះការបង្ហោះបំផ្លើសលក់ថ្នាំ ឡេ…

ធ្វើអ៊ីចឹងបានល្អ!

អាមេរិក៖ ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួនបាននិងកំពុងចាត់វិធានការចំពោះការបង្ហោះផលិតផលនានា ដែលទាក់ទងនឹងសុខភាព ដែលអ្នកលក់បានធ្វើការបំផ្លើសហួសពីការពិត នៅលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ។ នេះជាការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។

Facebook បានធ្វើកំណែអាប់ដេតចំនួន២ កាលពីខែមុន ដើម្បីប្រឆាំងនឹងការបង្ហោះបំផ្លើសការពិត របស់ម្ចាស់ទំព័រ ឬគណនី ដែលលក់ផលិតផលទាក់ទងនឹងសុខភាព ដែលមានដូចជា ថ្នាំ ឡេ ថ្នាំសម្រកទម្ងន់ ជាដើម។ លោក Travis Yeh អ្នកគ្របគ្រងផលិតផល Facebook បានអះអាងថា អ្នកប្រើប្រាស់ មិនចូលចិត្តការបង្ហោះបោកប្រាស ឬ ខុសពីការពិត ហើយវាពិតជាបង្ករឿងដ៏អាក្រក់សម្រាប់សហគមន៍។

Facebook មិនបានបញ្ជាក់ពីវិធីក្នុងការកំណត់ការបង្ហោះបំផ្លើសពីការពិត ឬ ខ្លួនអាចចាប់ស្គាល់ភាសាបានដោយវិធីណានោះទេ។កំណែអាប់ដេតរបស់ហ្វេសប៊ុក បានធ្វើឡើង ក្រោយពីសារព័ត៌មានដ៏ល្បី Wall Street Journal បានរាយការណ៍ថា Facebook និង YouTube ត្រូវបានជនខិលខូចបញ្ចូលព័ត៌មានដ៏គ្រោះថ្នាក់ ចំពោះអ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងបញ្ហាសុខភាព៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម