Connect with us

ប្រុងប្រយ័ត្ន! វៀតណាម ប្រើគីមីហាមឃាត់លើដំណាំ ដែលនាំឱ្យខូចសួតអ្នកទទួលទាន

សូមប្រុងប្រយ័ត្នផង!

វៀតណាម៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា កសិករដាំដំណាំវៀតណាម បានបន្តប្រើប្រាស់សារធាតុគីមីហាមឃាត់ Paraquat ក្នុងគោលបំណងការពារទិន្នផលរបស់ពួកគេ បើទោះបីជារដ្ឋាភិបាលវៀតណាម បានធ្វើការហាមឃាត់កាលពីដើមឆ្នាំ២០១៩កន្លងទៅ មិនឱ្យប្រើប្រាស់សារធាតុគីមីនេះ ដែលអាចបណ្ដាលឱ្យខូចសូត និងពិបាកដកដង្ហើម ចំពោះអ្នកទទួលទាន។

ផលិតផលថ្នាំសម្លាប់ស្មៅជាង ១៥០០ ប្រភេទ នៅប្រទេសវៀតណាម មានផ្ទុកសារធាតុគីមី 2,4-D Paraquat ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ក្រសួងកសិកម្មវៀតណាម បានចេញប្រកាសហាមឃាត់ការប្រើប្រាស់ផលិផលការពារដំណាំដែលមានផ្ទុកសារធាតុអាស៊ីត 2,4-D រយៈពេល ២ឆ្នាំ។ ដូច្នេះ ប្រកាសនេះ បានផុតកំណត់កាលពីខែកុម្ភៈ ឆ្នាំ២០១៩។ បច្ចុប្បន្ន វៀតណាម មិនទាន់មានវិធានការទប់ស្កាត់ការប្រើប្រាស់សារធាតុគីមីទាំងនេះទេ។

ក្រុមហ៊ុនវៀតណាម នៅតំបន់ដីសណ្ដទន្លេមេគង្គ ក្នុងខេត្តឡុងអាន បាននាំចេញ និងការបន្តប្រើប្រាស់ផលិតផលថ្នាំសម្លាប់ស្មៅជាង ២០០តោន ដែលផ្ទុក Paraquat នៅវៀតណាម៕

ប្រភព៖ Vietnam News

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម