Connect with us

ជើងខ្លាំងប៉ះជើងខ្លាំង ស្នូររន្ទះបាល់លាន់រន្ទឺពេញទីលានប្រកួត GANZBERG CUP ២០១៩

ក្រុម Young Gun FT និង ក្រុម Eagle FT អ្នកណាខ្លាំងជាង?

កាន់តែក្តៅគគុកនៅក្នុងទីលានប្រកួត ពានរង្វាន់ GANZBERG CUP ២០១៩ ក្នុងរដូវកាលទី៤ វគ្គ៣២ក្រុមជើងទី២ ក្រុម Young Gun FT ជាជើងខ្លាំងដែលពិបាកទប់ទល់ គ្រប់កីឡាករសុទ្ធសឹងជាអ្នកមានបទពិសោធន៍ ជាពិសេសខ្សែប្រយុទ្ធដ៏មុតស្រួច ដែលធ្វើឱ្យគូប្រកួតត្រូវតែប្រុងប្រយ័ត្ន ។ ចំពោះក្រុមក្រញាំឥន្ទ្រី Eagle FT ក៏មិនព្រងើយកន្តើយបណ្តោយឱ្យ Young Gun FT យកឈ្នះបាននោះដែរ។ ឥន្ទ្រីដែក Eagle FT ក៏ជាក្រុមមួយដែលគូប្រកួតពិបាកមើលស្រាលខ្លាំងណាស់ដែរ ពីព្រោះខ្សែបម្រើ និង ខ្សែប្រយុទ្ធ គឺជាអាវុធដ៏ស្រួចសម្រាប់សម្លាប់គូប្រកួត។

ស្ថានីយទូរទស្សន៍ MYTV ធ្វើការផ្សាយផ្ទាល់ពីទីលានបាល់ទាត់ T-Soccer ថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨យប់ ដល់ម៉ោង ១០យប់ សូមចូលរួមទស្សនាអោយបានច្រើនកុះករ៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម