មិត្តល្អ៧នាក់សម្រេចចិត្តទិញផ្ទះមួយដើម្បីរស់នៅជាមួយគ្នានៅពេលចូលនិវត្តន៍
គួរឱ្យចង់នៅខ្លាំងណាស់ អ្នកណាប្រាថ្នារស់នៅបែបនេះខ្លះជាមួយមិត្តល្អ Mention ឈ្មោះគាត់ចូលមក
ប្រទេសចិន៖ មិត្តល្អ៧នាក់ដែលពួកគេបានជួបគ្នានៅកន្លែងធ្វើការកាលពី២០ឆ្នាំមុនបានសម្រេចចិត្តទិញផ្ទះមួយដែលស្ថិតនៅឆ្ងាយពីទីក្រុង គ័ងចូវ ៧០គីឡូម៉ែត្រ និង ត្រូវជួសជុលអស់ទឹកប្រាក់ចំនួន ៤៦២.០០០លានយាន់ឯណោះដើម្បីរស់នៅជាមួយគ្នានៅពេលដែលពួកគេចូលនិវត្តន៍នៅអាយុ៦០ឆ្នាំ។
ដំបូងឡើយ ពួកគេគ្រាន់តែនិយាយលេងតែប៉ុណ្ណោះ ប៉ុន្តែពេលនេះពួកគេទាំង៧បែរជាធ្វើឱ្យការនិយាយលេងសើចនេះក្លាយជាការពិតទៅវិញដោយផ្ទះនេះសាងសង់ឡើងពោរពេញទៅដោយកញ្ចក់ឆ្លុះឃើញទេសភាពយ៉ាងស្រស់ស្រាយនៅខាងក្រៅ និង ការរចនាម៉ូតនៅខាងក្នុងផ្ទះយ៉ាងទាន់សម័យដែលមាន៧បន្ទប់សម្រាប់ពួកគេម្នាក់ៗ ជាមួយនឹង ផ្ទះបាយដ៏ធំមួយ អាងហែលទឹក និង អ្វីដែលពិសេសនោះដោយសារតែអ្នកទាំង៧សុទ្ធតែជាអ្នកចូលចិត្តផឹកតែ ដូចនេះពួកគេក៏សម្រេចចិត្តធ្វើកន្លែងអង្គុយមួយដែលមានវាលស្រែអមសងខាង និង ដើមឬស្សីជាផ្លូវដើរ ដើម្បីជួបជុំជជែកគ្នា ផឹកតែ ញ៉ាំសាច់អាំង។
ជីវិតបែបនេះអ្នកណាដែលមិនប្រាថ្នាចង់បាននៅពេលដែលចូលនិវត្តន៍នោះ ចង់ដឹងថាផ្ទះនោះមានភាពស្រស់ស្អាត និង គួរឱ្យចង់រស់នៅប៉ុណ្ណា តោះទៅមើលរូបភាពទាំងអស់គ្នា៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍