Connect with us

អតីតខ្សែប្រយុទ្ធ Bayern និង Chelsea កីឡាករ Robben ចូលនិវត្តន៍នៅអាយុ ៣៥ឆ្នាំ

អតីតខ្សែប្រយុទ្ធ Bayern និង Chelsea កីឡាករ Robben ចូលនិវត្តន៍នៅអាយុ ៣៥ឆ្នាំ

អាល្លឺម៉ង់៖ អតីតខ្សែប្រយុទ្ធរបស់ Bayern Munich និង Chelsea លោក Arjen Robben បានចូលនិវត្តន៍នៅអាយុ ៣៥ ឆ្នាំ។

អតីតកីឡាករអន្តរជាតិហូឡង់ដែលកិច្ចសន្យាជាមួយ Bayern បានផុតកំណត់នៅខែមិថុនា មិនសូវបានលេងនោះទេ ដោយសារការរងរបួសកាលពីរដូវកាលមុន។ Robben ក៏បានលេងឲ្យ Real Madrid និង PSV ផងដែរ ខណៈការចាប់ផ្តើមអាជីពរបស់គេនៅក្រុមហូឡង់ FC Groningen កាលពី ១៩ឆ្នាំមុន។

គេបានឈ្នះពានរង្វាន់នៅគ្រប់ក្លិបដែលគេបានលេងរួមទាំងពានរង្វាន់ Bundesliga ចំនួន ៨ និង Champions League ជាមួយ Bayern ក្នុងឆ្នាំ ២០១៣និង Premier League ជាមួយ Chelsea កាលពីឆ្នាំ ២០០៥ និង ២០០៦ ហើយខ្សែប្រយុទ្ធស្លាបរូបនេះបានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០០៧ ដោយបានជួយឲ្យក្លិបឈ្នះពានរង្វាន់ La Liga ក្នុងរដូវកាលដំបូងរបស់ខ្លួន។

Arjen Robben បង្ហាញខ្លួនបាន ៩៦ប្រកួតឲ្យក្រុមជម្រើសជាតិហូឡង់ ដែលទទួលបានមេដាយរងជើងឯក World Cup ២០១០ បន្ទាប់ពីពួកគេត្រូវបានផ្តួលដោយអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រនៅអាហ្វ្រិកខាងត្បូង៕

ប្រភព ​​៖ Trollkhmer

    Loading...

    ពេញនិយម