ManCity ទិញខ្សែការពារម្នាក់ពី Atletico Madrid ក្នុងតម្លៃ ៦២,៨ លានផោន
ManCity ទិញខ្សែការពារម្នាក់ពី Atletico Madrid ក្នុងតម្លៃ ៦២,៨ លានផោន
អង់គ្លេស៖ Manchester City បញ្ជាក់ថា ខ្សែបម្រើការពារ Rodri របស់អេស្ប៉ាញ គឺជាកីឡាករមួយរូបដ៏ល្អឥតខ្ចោះសម្រាប់ក្រុម បន្ទាប់ផ្លាស់ពី Atletico Madrid ក្នុងតម្លៃ ៦២,៨ លានផោន។
កីឡាករដែលមានអាយុ ២៣ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ និងជាកីឡាករចុះហត្ថលេខាទី ២ របស់គ្រូបង្វឹក Pep នៅរដូវក្តៅនេះ បន្ទាប់ពីនាំយកខ្សែការពារ Angelino ពីក្លិប PSV Eindhoven មកវិញ។
នាយកផ្នែកកីឡារបស់ក្លិបបាននិយាយថា៖ “Rodri បានអភិវឌ្ឍន៍ខ្លួនជាខ្សែបម្រើវ័យក្មេងដ៏មានទេពកោសល្យ។ ខ្សែបម្រើការពាររូបនេះមានគុណសម្បត្តិទាំងអស់ដែលយើងកំពុងស្វែងរក ។ គាត់ធ្វើការការពារយ៉ាងរឹងមាំនៅតំបន់កណ្ដាល និងមានលទ្ធភាពគ្រប់គ្រង់បាល់បានច្រើន ហើយយើងជឿជាក់ថា គាត់នឹងទទួលបានជោគជ័យ”។
Rodri នឹងពាក់អាវលេខ១៦ ជាលេខដែលត្រូវបានពាក់ដោយលោក Sergio Aguero នៅពេលគេផ្លាស់ទៅលីហ្គកំពូលអង់គ្លេសពី Atletico Madrid ដំបូង៕
ប្រភព៖ trollkhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍