Connect with us

Paris Saint-Germain បញ្ចប់ការផ្ទេរកីឡាករ Ander Herrera ដោយគ្មានតម្លៃខ្លួន

Paris Saint-Germain បញ្ចប់ការផ្ទេរកីឡាករ Ander Herrera ដោយគ្មានតម្លៃខ្លួន

បារាំង៖ Paris Saint-Germain បានបញ្ចប់ការផ្ទេរកីឡាករ Ander Herrera ដោយគ្មានតម្លៃខ្លួន ក្រោយការចាកចេញពី Manchester United ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពី PSG បន្ទាប់ពីបានប្រកាសថា គេនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅទឹកដី Old Trafford ទេ។ បច្ចុប្បន្នគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំជាមួយនឹងម្ចាស់ជើងឯកបារាំងដោយទទួលថ្លៃនឿយហត់ប្រមាណ ៣៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។

Herrera បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ “PSG គឺជាក្លិបធំជាងគេបង្អស់នៅក្នុងប្រទេសបារាំង ដែលបន្តរីកចម្រើនរាល់ថ្ងៃ និងប្រយុទ្ធដើម្បីពានរង្វាន់ទាំងអស់។ ខ្ញុំពិតជាចង់មកទីក្រុងប៉ារីស ហើយពាក់អាវ”។

Herreraលេងបាន១៨៩ប្រកួតឲ្យក្រុមបិសាចក្រហមចាប់តាំងផ្ទេរពី Athletic Bilbao កាលខែមិថុនាឆ្នាំ២០១៤ ហើយរូបគេស៊ុតបញ្ចូលទីបាន ២០គ្រាប់ និងធ្លាប់ឈ្នះ FA Cup, League Cup និង Europa League៕

Trollkhmer

    Loading...

    ពេញនិយម