Connect with us

វិលមកវិញសារជាថ្មីជាមួយ កញ្ញា គៀក សុវណ្ណាឡាង ក្នុងរឿង “គ្មានថ្ងៃបញ្ចប់”(មានវីដេអូ)

កញ្ញា គៀក សុវណ្ណាឡាង វិលមកវិញរឹតតែកម្សត់ជាងមុន

ភ្នំពេញ៖ តារាសម្តែងទឹកភ្នែក កញ្ញា គៀក សុវណ្ណាឡាង បានបាត់មុខមួយរយៈក្រោយពីកញ្ញាទំនេរពីការសម្តែង ក៏ឆ្លៀតពេលលក់ម្ជូរជាមួយក្រុមគ្រួសារ នាពេលនេះ គៀក សុវណ្ណាឡាង បានវិលត្រលប់មកសាជាថ្មីជាមួយខ្សែភាពយន្តរឿង “គ្មានថ្ងៃបញ្ចប់”។

កាលវិលត្រឡប់មកវិញរបស់ កញ្ញា គៀក សុវណ្ណាឡាង ជាមួយនឹងរឿងភាគថ្មីប្រាកដជាធ្វើឱ្យទស្សនិកជនទស្សនាហើយ ពិតជាស្រក់ទឹកភ្នែកដោយសារការសម្តែងគ្រប់ឈុតគ្រប់ឆាករបស់គាត់ ទើបគេហៅថាជា​ តារាទឹកភ្នែក។

កំពូលខ្សែភាពយន្តល្អឥតខ្ចោះ ប្រចាំឆ្នាំ២០១៩ ធានាថាគ្រប់ឈុតឆាកសម្តែង ពោរពេញទៅដោយការឈ្នានីស កម្សត់ ស្រក់ទឹកភ្នែក ឧបសគ្គរារាំង ព្រោះតែស្នេហា ទើបធ្វើឱ្យមានការឆ្លងភពពីសម័យបុរាណ មកសម័យទំនើប រវាងគូស្នេហ៍ កញ្ញា គៀក សុវណ្ណាឡាង (សម្តែងជាតួ ឈូ ម៉ៃយ៉ា) និង លោក អ៊ុន សិទ្ធា (សម្តែងជាតួ សុវង្ស ថារី)។

រឿង “គ្មានថ្ងៃបញ្ចប់” ជាភាពយន្តភាគថ្មីមួយរបស់ស្ថានីយទូរទស្សន៍ CTN ដែលមានការចូលរួមសម្តែងពីសំណាក់តារាល្បីៗដូចជា៖ លោក ជា សំណាង, លោក អ៊ុន សិទ្ធា, កញ្ញា គៀក សុវណ្ណាឡាង, នាយ ក្រូច, នាង អីត និងតារាល្បីៗជាច្រើនរូបទៀត ។ រឿងភាគមួយនេះ នឹងធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ ក្នុងពេលឆាប់ៗនេះ៕

   

សូមទស្សនាវីដេអូខាងក្រោម

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម