បុរសអូតែស បង្កភាពភ្ញាក់ផ្អើល នៅពេលបង្ហាញសុវត្ថិភាពជិះយន្តហោះ (មានវីដេអូ)
ម្យ៉ាងដែរតើ ធ្វើដូច្នេះ អាចទាញការចាប់អារម្មណ៍ពីអ្នកដំណើរបានថែមទៀត!
បរទេស៖ បុរសអូតែសម្នាក់ ដែលបម្រើការឱ្យក្រុមហ៊ុនអាកាសចរណ៍មួយនៅសហរដ្ឋអាមេរិក បានបង្កភាពរីករាយ និងបញ្ចេញកាយវិការដ៏កំប្លុកកំប្លែងរបស់ខ្លួន នៅពេលបង្ហាញការណែនាំផ្នែកសុវត្ថិភាពពេលជិះយន្តហោះ។
បើតាមវីដេអូដែលបង្ហោះ កាលពីថ្ងៃទី១៩ ខែមិថុនា បានបង្ហាញពីកាយវិការរបស់អូតែស ដែលមានបម្រើការនៅលើយន្តហោះអាកាសចរណ៍ Westjet ដែលកំពុងធ្វើដំណើរពី Arizona ទៅកាន់ Calgary ។
ពេលចប់ អ្នកដំណើរលើយន្តហោះ បាននាំគ្នាអបអរសាទរដល់រូបគាត់ ។ វីដេអូដដែល ត្រូវបានចែកចាយជាច្រើន នៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។
ទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍