De Jong ថា ក្ដីសុបិនក្លាយជាកាពិតដែលបានក្លាយជាមិត្តរួមក្រុម Idol របស់គេ
De Jong ថា ក្ដីសុបិនក្លាយជាកាពិតដែលបានក្លាយជាមិត្តរួមក្រុម Idol របស់គេ
អេស៉្បាញ៖ Frenkie de Jong ស្ថិតក្នុងក្តីសុបិនរបស់គេ បន្ទាប់ពីចូលរួមជាផ្លូវការជាមួយ Barcelona និងក្លាយជាមិត្តរួមក្រុមរបស់កីឡាករ Lionel Messi ដែលជា Idol គេ។
ក្រុមអ្នកមានបុណ្យបានប្រកាសពីការចុះហត្ថលេខា De Jong ពី Ajax កាលពីខែមករា ដោយការផ្លាស់ប្តូរនេះមានប្រសិទ្ធភាពនៅមុនរដូវកាល ២០១៩-២០ ដែលបានព្រមព្រៀងថា នឹងបោះលុយទៅឲ្យក្លិបហូឡង់ ៨៦លានអឺរ៉ូ។
កីឡាករវ័ក្មេងរូបនេះបានប្រាប់វេបសាយផ្លូវការរបស់ក្លិបថា៖ “ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមកលេងទីនេះ។ ខ្ញុំពិតជាទន្ទឹងរង់ចាំ ការបង្ហាញសមត្ថិភាពនៅលើទីលាន Camp Nou ជាលើកដំបូង និងសប្បាយចិត្តដែលអាចលេងជាមួយ Messi ដែលខ្ញុំតែងតែគោរព ហើយឥឡូវនេះ Idol របស់ខ្ញុំនឹងក្លាយជាមិត្តរួមក្រុម”។
ខ្សែបម្រើដ៏ឆ្នើម ដែលមានបច្ចេកទេសដ៏ល្បីល្បាញ និងជួយឲ្យ Ajax ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ត្រូវបានក្រុមម្ចាស់ជើងឯកអេស៉្បាញគិតថា កីឡាករម្នាក់នេះនឹងអាចក្លាយជាអ្នកស្នងតំណែងរបស់ Andres Iniesta និង Sergio Busquets៕
ប្រភព ៖ Trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍