Connect with us

កាន់តែកាក់កប ចំរើន សុភ័ក្ក្រ ត្រូវបានវិទ្យុ SBS របស់អូស្ត្រាលីអញ្ជើញទៅសម្ភាស

ព្រោះតែចង់ល្បី ចំរើន សុភ័ក្ក្រ ទៅណាក៏ទៅដែរ

ភ្នំពេញ៖ ពិតជាមិនធម្មតាមែន សូម្បីតែវិទ្យុដ៏ល្បីរបស់ប្រទេសអូស្ត្រាលី ក៏អញ្ជើញតារាចម្រៀងដ៏ល្បីប្រចាំកម្ពុជា កញ្ញា ចំរើន សុភ័ក្ក្រ ទៅសម្ភាសផ្ទាល់នៅទីនោះ នេះជាតារាចម្រៀងស្រីម្នាក់ក្នុងចំណោមតារាស្រីជាច្រើនទៀត ដែលវិទ្យុបរទេសបានអញ្ជើញមកសម្ភាសផ្ទាល់តែម្តង។

កញ្ញា ចំរើន សុភ័ក្ក្រ បានទៅដល់ទីក្រុង Melbourne ប្រទេសអូស្ត្រាលី បន្ទាប់ធ្វើការសម្ភាសរួច កញ្ញា ក៏ឆ្លៀតពេលទៅកម្សាន្តនៅរមណីយដ្ឋានជាច្រើននៅទីក្រុង Melbourne ផងដែរ។

យើងសង្កេតឃើញថា ចំរើន សុភ័ក្ក្រ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី ក្រោយពីកញ្ញាបានទៅដល់ទឹកដីដ៏ស្រស់បំព្រងមួយនេះ។ កញ្ញា ចំរើន សភ័ក្ក្រ គ្រោងចេញបទចម្រៀងថ្មីៗបន្ថែមទៀត នៅពេលដែលរូបគាត់វិលត្រលប់មកប្រទេសកម្ពុជាវិញ៕

 

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម