Facebook បង្កើតមូលនិធិ ជួយវិស័យអប់រំបែបឌីជីថល នៅកម្ពុជា
សូមអរគុណ Facebook និងគាំទ្រយ៉ាងពេញទំហឹង!
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យ និងពិភាក្សា ក្នុងការធ្វើកិច្ចសហការជាមួយក្រុមហ៊ុន Facebook ដើម្បីរៀបចំ គោលនយោបាយស្ដីពីការអប់រំបែបឌីជីថល ខណៈប្រទេសកម្ពុជា កំពុងធ្វើដំណើរឆ្ពោះទៅរកការធ្វើកំណែទម្រង់សេដ្ឋកិច្ចបែបឌីជីថល ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
តាមរយៈកិច្ចសហការនេះ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Facebookមានគោលដៅបង្កើតក្រុមការងារ ក្រោមការផ្ដល់មូលនិធិពីក្រុមហ៊ុន Facebook ដើម្បីអភិវឌ្ឍគោលនយោបាយជាតិ ស្ដីពីការអប់រំបែបឌីជីថល ដែលនឹងផ្ដល់ជាទិសដៅយុទ្ធសាស្ត្រ ដើម្បីសម្រេចតាមផែនការការងារ និងផ្ដល់នូវគោលការណ៍ សម្រាប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាលើកកម្ពស់ការអប់រំបែបឌីជីថល តាមរយៈយន្តការប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍