អាមេរិក គ្រងជើងឯក World Cup នារី ២០១៩ និងបង្កើតកំណត់ត្រាចំនួន៥ (មានវីដេអូ)
អាមេរិក គ្រងជើងឯក World Cup នារី ២០១៩ និងបង្កើតកំណត់ត្រាចំនួន៥ (មានវីដេអូ)
បារាំង៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីសហរដ្ឋអាមេរិក បានក្លាយជាជើងឯកពានរង្វាន់កម្រិតពិភពលោក FIFA World Cup 2019 បន្ទាប់ពីយកឈ្នះលើក្រុមហុល្លង់ ដោយលទ្ធផល ២-០ នៅវគ្គផ្តាចព្រ័ត្រ យប់មិញ នៅឯប្រទេសបារាំងដែលជាម្ចាស់ផ្ទះ។
អាមេរិក បានលេងនៅវគ្គផ្តាច់ព្រ័ត្រចំនួន ៣លើកជាប់ៗគ្នា គិតពីឆ្នាំ២០១១មក ក្នុងនោះ ពួកគេ បានក្លាយជាជើងឯកចំនួន២ លើក (២០១៥ និង ២០១៩) និងជើងឯករងចំនួន ១លើក។
កីឡាការិនីឆ្នើមរបស់អាមេរិក Rapinoe បានបើកការនាំមុខនៅនាទី៦១ ដោយបាល់ប៉េណាល់ទី ដែលបានរកឃើញកំហុស និងផ្ដល់ដោយបច្ចេកវិទ្យា VAR ។ គ្រាប់ទីពីរ ធ្វើបានដោយកីឡាការិនី Lavelle នៅនាទី៦៩ ដោយរក្សាលទ្ធផលនេះ រហូតដល់ចប់ការប្រកួត។ ក្រោយ ៩០នាទី កីឡាការិនី Rapinoe បានក្លាយជាម្ចាស់ពានរង្វាន់ស្បែកជើងមាស ក្នុងការរកគ្រាប់សម្រេចបាន ៦គ្រាប់ និង Assist ៣ ក្នុងព្រឹត្តិការណ៍នេះ។
ជាមួយគ្នានេះ ក្រុមអាមេរិក បានបំបែកកំណត់ត្រាមួយចំនួនផងដែរ រួមមាន៖
-អាមេរិក ជាក្រុមបាល់ទាត់នារីទីមួយ ដែលបានឈ្នះពានរង្វាន់ World Cup ចំនួន ៤លើក។
-អាមេរិក រកគ្រាប់បានចំនួន ២៦គ្រាប់ នៅ FIFA World Cup 2019 ដែលមិនធ្លាប់មានក្រុមណារកបានដូចឡើយ។
-កីឡាការិនី Rapinoe ជាកីឡាការិនីទីមួយ ដែលស៊ុតបញ្ចូលទីដោយបាល់ប៉េណាល់ទី នៅវគ្គផ្តាច់ព្រ័ត្រ World Cup និងជាកីឡាការិនីដែលមានវ័យចាស់ជាងគេ នៅវគ្គផ្តាច់ព្រ័ត្រ (៣៤ឆ្នាំ ២ថ្ងៃ)។
-អាមេរិក ឈ្នះ ១២ប្រកួតជាប់ៗគ្នា នៅ World Cup ដែលមិនធ្លាប់មានឡើយ នៅ World Cup ទាំងផ្នែកបុរស ទាំងផ្នែកនារី។
-ចាប់ពីខែកក្កដា ឆ្នាំ២០១៧មក ក្រុមអាមេរិក ជាក្រុមតែមួយគត់ ដែលអាចស៊ុតបំប៉ោងសំណាញ់ទីបានគ្រប់ការប្រកួត ក្នុង ៤៥ប្រកួតចុងក្រោយរបស់ខ្លួន រកបាន ១៤៨គ្រាប់ (ក្នុង១២ប្រកួតចុងក្រោយ រកបាន យ៉ាងតិច ២គ្រាប់ ក្នុងមួយប្រកួត)៕
សូមទស្សនាវីដេអូ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍