Connect with us

Atletico Madrid ខឹងសម្បារយ៉ាងខ្លាំងចំពោះរឿង Barcelona និង Griezmann លួចចរចាគ្នាស្ងាត់ៗ

Atletico Madrid ខឹងសម្បារយ៉ាងខ្លាំងចំពោះរឿង Barcelona និង Griezmann លួចចរចាគ្នាស្ងាត់ៗ

អេស៉្បាញ៖ Atletico Madrid បានចោទប្រកាន់ Barcelona និងកីឡាករ Antoine Griezmann មិនបានគោរពតាមច្បាប់ដោះដូរកីឡាករ ដោយពួកគេបានចាប់ផ្ដើមពិភាក្សាពីការផ្ទេរនេះតាំងពីខែកុម្ភៈមកម្ល៉េះ។

កីឡាករខ្សែប្រយុទ្ធជម្រើសជាតិបារាំង Griezmann មានព័ត៌មានពាក់ព័ន្ធនឹងការផ្ទេរទៅកាន់ទឹកដី Camp Nou ជាយូរមកហើយ ពោលគឺចាប់តាំងពីពេលដែលបានប្រកាសថា រូបគេនឹងចាកចេញពីក្លិប Atletico Madrid មកម្ល៉េះ ហើយ Atletico បានធ្វើការរិះគន់ទៅលើ Barcelona និងកីឡាកររបស់ខ្លួន ដោយបានអះអាងថា ពួកគេបានលួចចរចាស្ងាត់ៗពីការផ្ទេរមួយនេះតាំងពីខែកុម្ភៈមកម្ល៉េះ។

ព័ត៌មាននោះហាក់ដូចជាបានធ្វើឲ្យ Atletico មិនសប្បាយចិត្ត ទើបមានការចេញសេចក្ដីថ្លែងការមួយដែលសរសេរថា៖ «កាលពីថ្ងៃទី១៤ ខែឧសភា កីឡាករ Antoine Griezmann បានប្រាប់នាយកប្រតិបត្តិ លោក Miguel Angel Gil, អ្នកចាត់ការ លោក Diego Simeone និងប្រធានផ្នែកកីឡា លោក Andrea Berta ពីការសម្រេចចិត្តចាកចេញរបស់គេនៅចុងរដូវកាល»។ «បន្ទាប់ពីការប្រជុំនោះប៉ុន្មានថ្ងៃ Atletico Madrid ទទួលបានព័ត៌មានថា កីឡាកររូបនេះ និង Barcelona បានឈានដល់កិច្ចព្រមព្រៀងកាលពីខែមីនា ពោលគឺបន្ទាប់ពីប្រកួត Champions League ជើងទី២ ចាញ់ Juventus គឺពួកគេបានចរចាពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងផ្ទាល់ខ្លួន តាំងពីពាក់កណ្ដាលខែកុម្ភៈមកម្ល៉េះ»។

យ៉ាងណាមិញ Griezmann មានជាប់កុងត្រាជាមួយក្លិប Atletico រហូតដល់ឆ្នាំ២០២៣ ហើយរាល់ការជជែកពិភាក្សាអំពីការផ្ទេរណាមួយ ចាំបាច់ត្រូវមានការយល់ព្រមពីក្លិបរបស់គេបច្ចុប្បន្នជាមុនសិន៕

ប្រភព៖ Trollkhmer

    Loading...

    ពេញនិយម